ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយ​ប៉ុស្តិ៍​ថា​៖ ដឹង​ដែរ ​តែ​មួយរយៈ​នេះ​រវល់​ពេក ​មិន​ទាន់​​បង្ក្រាប​​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាប៉ោង​មួយ​វង់ ដែល​រង​ការ​រិះគន់​ជុំ​ទិស លើ​សមត្ថកិច្ច​នៅ​ឃុំ​សឿ ស្រុក​មង្គលបុរី ថា​ មិន​មាន​ចំណាត់ការ ឯ​លោកនាយ​ប៉ុស្តិ៍​ថា​ ដឹង​ដែរ​តែ​មួយ​រយៈ​នេះ​រវល់​ពេក​មិន​ទាន់​បង្ក្រាប​នោះ …

ខេត្តបន្ទាយមានជ័យ ៖ អាប៉ោង​មួយ​វង់ ដែល​រង​ការ​រិះគន់​ជុំ​ទិស លើ​សមត្ថកិច្ច​នៅ​ឃុំ​សឿ ស្រុក​មង្គលបុរី
ថា​ មិន​មាន​ចំណាត់ការ ឯ​លោកនាយ​ប៉ុស្តិ៍​ថា​ ដឹង​ដែរ​តែ​មួយ​រយៈ​នេះ​រវល់​ពេក​មិន​ទាន់​បង្ក្រាប​នោះ  កាល​ពី​រសៀល​​​ថ្ងៃ​ទី​១៩ ​កក្កដា ត្រូវ​បាន​លោក​វរសេនីយ៍ឯក ជិន ណា​រ៉ា​ក់ អ​ធិការ​នគរបាល​ស្រុក​បញ្ជា​កម្លាំង​ឲ្យ​ចុះ​បង្ក្រាប ។

ការ​បង្ក្រាប​ល្បែង​មួយ​វង់​នេះ ត្រូវ​បាន​លោកអធិការ​ប្រាប់​តាម​ទូរស័ព្ទ​ថា ចាប់​បាន​តែ​វត្ថុ​តាងមាន​ហាន់​តោ​(​កម្រាល​) ចាន គម្រប​បាញ់​អាប៉ោង​និង​ម៉ូតូ​២​គ្រឿង ។ ដោយឡែក​អ្នក​បាញ់អាប៉ោង​មុខ​ឌឺ និង​អ្នក​ញៀន​ល្បែង​ត្រូវ​បាន​លោកអធិការ​ប្រាប់​ថា រត់គេច​អស់​ព្រោះ​ទីតាំង​បើក​លេង​នោះ​ជាប់​នឹង​មាត់​អូរ ហើយ​ផ្លូវ​ចូល​តូច​ចង្អៀត​ជា​ហេតុ​ធ្វើ​ឱ្យ​សមត្ថកិច្ច​ជួប​ការ​លំបាក​ក្នុង​ការ​ក្រសោប ។ យ៉ាងណា​ក៏​ដោយ លោក​អ​ធិ
ការ បញ្ជាក់​ថា នឹង ណែនាំ​ទៅ​កម្លាំង ប៉ុស្តិ៍​នៅ​ទីនោះ​ឱ្យ​ទប់ស្កាត់​បង្ក្រាប​មិន​ឱ្យ​មាន​ល្បែងស៊ីសង​ក្នុងភូមិ​សាស្ត្រ​ខាងលើ​កើត​មាន​តទៅ​ទៀត​ឡើយ ។

គួរ​បញ្ជាក់​ថា ឈ្មោះ ស៊ី ឡៃ ភេទ​ប្រុស ដែល​ជា​អ្នក​បាញ់អាប៉ោង កាលពី​ល្ងាច​ថ្ងៃ​១៧ ខែកក្កដា បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ខ្លួន​ត្រូវ​មេ​ប៉ុស្តិ៍​ស្តីបន្ទោស​យ៉ាង​ចាស់ដៃ ហើយ​ថា​គេ​ឈប់​ហើយ​ល្បែងស៊ីសង ។ ប៉ុន្តែ​ឆ្លង​តាម​ការ​បង្ក្រាប​នេះ​បង្ហាញ​ថា ការ​អះអាង​របស់​មេអាប៉ោង​រូប​នោះ​ជាស​ម្តី​កុហក ដោយសារ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​គឺ​វង់​អាប៉ោង​នោះ​នៅ​តែ​បន្ត​លេងហើយ​ខ្លះ​រត់​ធ្លាក់​ទឹកអូរ និង​រត់​ចោល​ម៉ូតូ​ព្រម
ទាំង​សម្ភារ ៕​

អត្ថបទសរសេរ ដោយ