ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ស្លាកប៉ាណូទាំង​កម្រោល​ក្រឡាប់​ផ្ងារជើង​ខ្លួន​ឯង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ទៅ​បុក​ស្លាក​ប៉ាណូ​ដែល​នៅ​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​សាលា​អន្តរជាតិ​ប៊ែ​ល​ធី តាមបណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង…

រាជធានី​ភ្ន​ពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ទៅ​បុក​ស្លាក​ប៉ាណូ​ដែល​នៅ​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​សាលា​អន្តរជាតិ​ប៊ែ​ល​ធី តាមបណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២S-៩៣១៦ និង​មាន​នារី​ពីរ​នាក់​រួម​ដំណើរ​ជាមួយ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ស្រាប់តែ​រថយន្ត​ខាងលើ​បើក​ទៅ​បុក​ស្លាក​ប៉ាណូ​ដែល​នៅ​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល បណ្តាល​ស្លាក​ប៉ាណូ​បាក់​ដាច់​ខ្ទាត​ជិត​១០​ម៉ែត្រ រីឯ​រថយន្ត​ហោះ​ផ្លោង​ឆ្លងផ្លូវ​ទៅ​ផ្លូវ​ម្ខាង​ទៀត​ប្រមាណ​៣០​ម៉ែត្រ​ក្រឡាប់​ផ្ងារជើង​រង​ការ​ខូចខាត​យ៉ាងដំណំ និង​បណ្តាល​ឲ្យ​នារី​ម្នាក់​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​សន្លប់​ស្ដូកស្ដឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅសង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង​់​ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ