ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្នាក់ៗ​ដេកគុក១០ឆ្នាំ… ក្នុងរឿងបង្ខាំងទុករំលោ.ភសេពសន្ថ​វៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ជា​ជនជាតិចិន​២​នាក់ បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ប្រកាស​សាលក្រម​សម្រេចផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ​ក្នុង​ម្នាក់​ៗក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​កំហែង​យក និង​បទ​រំលោភ​សេពសន្ថវៈ​នៅផ្ទះ​ជួល​មួយ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។…

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ជា​ជនជាតិចិន​២​នាក់ បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ប្រកាស​សាលក្រម​សម្រេចផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ​ក្នុង​ម្នាក់​ៗក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​កំហែង​យក និង​បទ​រំលោភ​សេពសន្ថវៈ​នៅផ្ទះ​ជួល​មួយ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ជន​​ជាប់ចោទ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ Dai Ze Qing ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Yan Qiu Fen ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​ទោស​លើ​ជនជាប់ចោទ​ជនជាតិ​ចិន​ទាំង​២​នាក់ ដែល​ពាក់​ពន្ធ​ពី​បទ​ចាប់​បង្ខាំង​មនុស្ស​រំលោភ​សេព​សន្ថវៈ និង​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ ។ ប៉ុន្តែ​ក្រោយ​ពេល​បញ្ចប់​សវនាការ ប្រធាន​ក្រុមប្រឹក្សា​នៃ​អង្គសវ​នាការ បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៧ កក្កដា ។

ជនជាតិ​ចិន​២​នាក់​នេះ បាន​ត្រូវ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ខេត្តកណ្តាល ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកាឆ្នាំ​២០១៦ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅចំណុច​ផ្ទះសំណាក់​ដា​ល្លា​វី​ន បន្ទប់​លេខ​១១៣ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ក្នុង​ពេល​សវនាការ​ជនជាប់ចោទ​បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។ចំណែក​ជន​រង​គ្រោះ​ឈ្មោះ Cheng Pingyunហៅ Zhao Xia ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន​ដូច​គ្នា បាន​បំភ្លឺ​ថា កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​យប់ មាន​ភ្ញៀវ​ជាជនជាតិ​ចិន​ដូច​គ្នា​ដែល​ស្គាល់គ្នា​តាម​រយៈ Wechat មាន​លេខ​ទូរស័ព្ទ​០៩៧ ៣៧ ៣៩ ៧១០ គឺ​ជនជាប់ចោទ​បាន​ទាក់ទង​មក​លេខ ០៨៨ ៦០០ ៧៤ ២៦ ជា​លេខ​របស់​នាង​ឱ្យមក​ជួយ​ម៉ាស្សា​នៅ​ខាងក្រៅ ។

ជនជាប់ចោទ​បានឱ្យ​នាង​ទៅ​ជួប​នៅ​ចំណុច​ផ្សារ​«​ខា​យ​សាន​» មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី ខាង​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នៅ​ពេល​ជួប​គ្នា ជនជាប់ចោទ​បានយក​កូនកាំបិត​ចុង​ស្រួច​ភ្ជង់​គំរាម​នាង​ឱ្យ​ឡើង​ជិះ​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ពណ៌​ក្រហម មិន​ចាំ​ម៉ាក និង​ផ្លា​ក​លេខ ទៅ​ផ្ទះសំណាក់​«​ដា​ល្លា​វី​ន​» ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​នាំ​ចូល​បន្ទប់​លេខ​១១៣ ។

ពេល​នោះ​ជនជាប់ចោទ​ទាំង​២​នាក់ បាន​នាំ​គ្នា​ចាប់រំលោភ​នាង ដោយ​ជន​ឈ្មោះ Dai Ze Qing ជា​អ្នក​រំលោភ​មុន​បាន​សម្រេច​១​លើក និង​បន្ទាប់​មក​ឈ្មោះ Yan Qiu Fen បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​ចំនួន​២​លើក ។បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោភ​រួច​ហើយ ជនជាប់ចោទ​បាន​យក​កូនកាំបិត​ចុង​ស្រួច​ភ្ជង់​គំរាម​សម្លាប់ បើសិន​បើ​នាង​ហ៊ាន​ស្រែក​ឬ​បើ​ហ៊ាន​ប្តឹង​សមត្ថកិច្ច ។ លុះ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១១​ទៅ​១២​ថ្ងៃត្រង់ ជនជាប់ចោទ​ឈ្មោះ Yan Qiu Fen បាន​ចាប់រំលោភ​នាង​បាន​សម្រេច​ម្តងទៀត ។

ក្រោយមក ជនជាប់ចោទ​បាន​ទូរស័ព្ទ​ទៅ​ថៅកែ​ជា​ជនជាតិ​ចិន​របស់​ជន​រង​គ្រោះ តាម​រយៈ​ទូរស័ព្ទ​លេខ ០៨៨ ៨០ ៥៣ ៦៣៦ ដើម្បី​ជំរិត​ទារប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​រង​គ្រោះ បើ​មិន​បាន​ប្រាក់​ទេ ពួក​គេ​គំរាម​ថា​នឹង​សម្លាប់​ជន​រង​គ្រោះ​ចោល ។ ពេល​នោះ​ថៅកែ​របស់​ជន​រង​គ្រោះ​បាន​វេរ​ប្រាក់​ចំនួន​២០០​ដុល្លារ​អា​មេ​រិ​ក​ឱ្យទៅ​ជនជាប់ចោទ និង​ទៅ​ប្តឹង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​នគរបាល​ក្រុង​តា​ខ្មៅ ឆ្មក់​ចូល​ក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើ ចាប់ខ្លួន​ជនសង្ស័យ​និង​រំដោះ​ជន​រង​គ្រោះ​ពី​ក្រញាំ​បិសាច​តណ្ហា ៕

អត្ថបទសរសេរ ដោយ