ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាញ​ទម្លាក់​ពី​ម៉ូតូ​ប៉ុណ្ណឹង​ហើយ នៅ​ប្រកែក​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់ ​ខណៈ​កំពុង​ដើរ​តាម​ផ្លូវ​មាត់ទន្លេ បាន​ត្រូវ​ជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ឆក់​កាបូប​តែ​មិន​បាន​សម្រេច ហើយ​ជន​រង​គ្រោះ​ទាញ​ជនសង្ស័យ​ជា​អ្នក​ឆក់​ធ្លាក់​ពីលើ​ម៉ូតូ និង​ត្រូវ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​ បាន​នាំ​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី​១ ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់ ​ខណៈ​កំពុង​ដើរ​តាម​ផ្លូវ​មាត់ទន្លេ បាន​ត្រូវ​ជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ឆក់​កាបូប​តែ​មិន​បាន​សម្រេច ហើយ​ជន​រង​គ្រោះ​ទាញ​ជនសង្ស័យ​ជា​អ្នក​ឆក់​ធ្លាក់​ពីលើ​ម៉ូតូ និង​ត្រូវ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​ បាន​នាំ​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី​១ ។ ហេតុការណ៍​នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា នៅ​ចំណុច​កែង​រវាងផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​និង​​ផ្លូវ​លេខ​១១៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ គឹ​ម វណ្ណៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ចំណែ​ក​ជន​ដែល​រត់គេច​ខ្លួន​រួច​ឈ្មោះ ឆៃ ។ ជន​ដែល​ប្រជាពលរដ្ឋ​ចាប់​បាន ត្រូវ​បាន​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ​បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំ រួច​ទើប​ប្រគល់​ទៅ​ឱ្យ​នគរ​បាល​ប៉ុស្តិ៍ផ្សារ​កណ្តាល​ទី​១ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​នេះ​បាន​ឆ្លើយ​ថា ខ្លួន​ពុំ​បាន​ធ្វើ​សកម្មភាព​ឆក់​ទេ គឺ​រូបគេ​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ហាង​ស៊ី​វី​ល័យ នៅ​ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ជាមួយ​មិត្តភក្តិ​៤​នាក់​ទៀត ។ ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ទាក់​ដៃចង្កូត​គេដួល ហើយ​ត្រូវ​គេ​ស្រែ​កថា​ ចោរ​ៗ​តែ​ម្តង ចំណែកឯ​មិត្តភក្តិ​ឈ្មោះ​ឆៃ​នោះ ទើបតែ​ស្គាល់គ្នា​បាន​កន្លះខែ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ