ខ្សែបម្រើ Chelsea ម្នាក់​ថា Mbappe ស៊ីដាច់ Messi និង Ronaldo ហើយ


តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Tiemoue Bakayoko ដែល​ជា​ខ្សែបម្រើ​របស់​ក្លិប​តោ​ខៀវ Chelsea ជឿជាក់​ថា Kylian Mbappe ពេល​នេះ​គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​ក្រោយ​​​​បារាំង​ឈ្នះ​ពាន World Cup នៅ​រុ​ស្ស៊ី ។

Mbappe បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ក្មេង​សម្រាប់​ការ​ប្រកួត​ដែល​នេះ​ដូច​ទៅ​នឹង​អ្វី​ដែល​វីរបុរស​ប្រេ​ស៊ី​ល Pele បាន​ធ្វើ​កាលពី​ប្រេ​ស៊ី​ល​ឈ្នះ​ពាន ។ ក្នុង​នាម​ជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយ Mbappe នៅ​ក្រុម Monaco និង​ជា​មិត្ត​រួម​ក្រុម​នៅ​ក្រុម​ជម្រើសជាតិ​បារាំង Bakayoko មាន​អារម្មណ៍​ថា Mbappe គឺ​ខ្លាំង​ជាង Messi និង Ronaldo ។

គេ​បាន​និយាយ​ប្រាប់​សារព័ត៌មាន Goal ថា ៖«​ខ្ញុំ​មិន​មានការ​ភ្ញាក់ផ្អើល​ទេ​ចំពោះ​ជ័យ​ជំនះ​របស់​គេ ។ គេ​នៅ​ក្មេង​ណាស់​តែ​លេង​បាន​ល្អ​ពេញលេញ ។ គេ​គឺជា​កីឡាករ​ឆ្លាត​វៃ​ហើយ​ខ្ញុំ​គិត​ថា បើ​តាម​អ្វី​ដែល​គេ​មាន​គឺ​គេ​គឺជា​កីឡាករ​ខ្លាំង​ជាងគេ​ក្នុង​លោក​» ។

កីឡាករ​មិន​បាន​ចូល​លេង​នៅ World Cup មួយ​រូប​នេះ​ក៏​បាន​បន្ត​ថា ៖«​សូមកុំ​ភ្លេច​ថា Mbappe នៅ​ក្មេង​ណាស់ ហើយ​គ្រប់​គ្នា​មិន​ងាយ​ឡើង​បាន​ទាត់​ជាមួយនឹង​កីឡាករ​ខ្លាំង​ជើង​ចាស់​ដូច​រូបគេ​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bakayoko មិន​បាន​ជាប់​ទៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​ទៅ​លេង​នៅ World Cup ឡើយ​ដែល​តម្រូវ​ឲ្យ​រូបគេ​នៅផ្ទះ​មើល​ក្រុម​របស់​ខ្លួន​ប្រកួត​តាម​រយៈ​កញ្ចក់​ទូរ​ទស្សន៍ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ