ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចេញពី​ពេទ្យ​ក្មេង​ៗ១១​នាក់ និង​គ្រូបង្វឹក​ទៅ​សាង​ផ្នួស

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖​ កុមារទាំង​​១១​នាក់​ក្នុង​ចំណោម​កុមារ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួក​​គេ​ដែល​​ត្រូវ​បាន​សង្គ្រោះ​ចេញពី​រូងភ្នំ​ថា​ម​ហ្លួង​ ភាគ​ខាងជើង​​ប្រទេស​ថៃ ពេល​នេះ​បាន​លុតជង្គង់​ថ្វាយបង្គំ​ព្រះសង្ឃ​ជា​ច្រើន​អង្គ ក្នុង​ពិធី​មួយ​មុន​សាង​ផ្នួស​របស់​ពួក​គេ ស្ថិត​​នៅ​​វត្ត​មួយ​នៃ​ខេត្ត​ឈៀង​រ៉ៃ​។ ជាង​១​ស​ប្ដា​ហ៍​ក្រោយ​ចេញពី​រូងភ្នំ​ដែល​ពួក​គេ​ជាប់​នៅ​ក្នុង​នោះ ព្រោះ​តែ​ទឹក​ជន់​លិច…

ប្រទេស​ថៃ ៖​ កុមារទាំង​​១១​នាក់​ក្នុង​ចំណោម​កុមារ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួក​​គេ​ដែល​​ត្រូវ​បាន​សង្គ្រោះ​ចេញពី​រូងភ្នំ​ថា​ម​ហ្លួង​ ភាគ​ខាងជើង​​ប្រទេស​ថៃ ពេល​នេះ​បាន​លុតជង្គង់​ថ្វាយបង្គំ​ព្រះសង្ឃ​ជា​ច្រើន​អង្គ ក្នុង​ពិធី​មួយ​មុន​សាង​ផ្នួស​របស់​ពួក​គេ ស្ថិត​​នៅ​​វត្ត​មួយ​នៃ​ខេត្ត​ឈៀង​រ៉ៃ​។

ជាង​១​ស​ប្ដា​ហ៍​ក្រោយ​ចេញពី​រូងភ្នំ​ដែល​ពួក​គេ​ជាប់​នៅ​ក្នុង​នោះ ព្រោះ​តែ​ទឹក​ជន់​លិច កុមារ​១១​នាក់​ក្នុង​ចំណោម​កុមារ​១២​នាក់​នឹង​បួស​រយៈពេល​៩​ថ្ងៃ មុន​ពេល​​វិល​ត្រឡប់​ទៅ​​រក​ជីវភាព​ធម្មតា​វិញ ដែល​នោះ​ជា​ការ​ទម្លាប់​ក្នុង​ប្រទេស​មួយ​ដែល​ប្រជាជន​ភាគ​ច្រើន​​កាន់​ព្រះពុទ្ធ​សាសនា​។

អភិបាលខេត្ត​ឈៀង​រ៉ៃ​ថ្មី លោក PRACHON PRATSAKUL កាលពី​ថ្ងៃ​ទី​២២​ កក្កដា​ ២០១៨ បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា កុមារ​១១​នាក់​ត្រូវ​សាង​ផ្នួស​រយៈពេល​៩​ថ្ងៃ ចំណែក​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​នឹង​ក្លាយជា​សង្ឃ​។​ រីឯ​កុមារ​ទី​១២ ​ឈ្មោះ ADUL SAM ON ពុំ​បាន​បួស​ឡើយ​ ព្រោះ​គេ​ជា​គ្រឹ​ស្ត​សាសនិក​។​ តាម​ពិត​ទៅ​គ្រូបង្វឹក​បាល់ទាត់ លោក ​EKKAPOL CHANTAWONG តាំង​ចិត្តជា​សង្ឃ​រួច​ទៅ​ហើយ​ ទើប​អាច​ជួយ​កុមារ​ឲ្យ​​តាំងចិត្ត​ស្ងប់​ពេល​ស្ថិត​ក្នុង​រូងភ្នំ​។

មាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ​កុមារ​បាល់ទាត់​ក្រុម​ជ្រូកព្រៃ ដែល​ជាប់​ក្នុង​រូងភ្នំ​ក្រោយ​នាំ​ចេញ​​មក​បាន ដំបូង​ស្ថិត​ជា​ច្រើន​ថ្ងៃ​ក្នុង​មន្ទីរពេទ្យ មុន​ពេល​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ក្រោយ​​ចេញពី​ពេទ្យ កាលពី​ថ្ងៃ​ទី​១៩​ កក្កដា​ ពួ​​ក​គេ​បាន​ទៅ​វត្ត​រួច​ហើយ ដើម្បី​ធ្វើ​ពិធី​បែប​សាសនា​មួយ​ចំនួន​ សូម​ឲ្យ​ពួក​គេ​លែង​ជួប​ទុក្ខ​ភ័យ​ទៀត និង​បាន​រស់នៅ​ដោយ​សុខ​សាន្ត​។

ព្រះ​តេជគុណ PRAPHUN KHOMJOI​ ជា​អ្នក​ទទួលខុសត្រូវ​លើ​ព្រះសង្ឃ​ខេត្ត​ឈៀង​រ៉ៃ​ បាន​បញ្ជាក់​ថា កុមារ​ទាំងនេះ​ត្រូវ​កោរសក់​នា​ថ្ងៃ​ទី​២៥​ កក្កដា មុន​ពេល​បំបួស​គ្រង​ជីវរ​នា​ថ្ងៃ​បន្ទាប់​។ ​ពួក​គេ​នឹង​ស្ថិត​ក្នុង​វត្ត​ទាំងឡាយ​រហូត​ដល់​ថ្ងៃ​ទី​៤ ​សីហា​ ទើប​សឹក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ