ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ត្រូវ​បាន​អភិបាលស្រុក​បារាយណ៍​សួរសុខទុក្ខ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ធំ ៖ អភិបាលស្រុក​បារាយណ៍​ដឹកនាំ​ក្រុមការងារ​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បក់​រលំ​ផ្ទះ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ ២​គ្រួសារ​ដែល​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បក់​រលំ​ផ្ទះ នៅ​ក្នុងភូមិ​អូ​ចំរេះ…

ខេត្តកំពង់ធំ ៖ អភិបាលស្រុក​បារាយណ៍​ដឹកនាំ​ក្រុមការងារ​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បក់​រលំ​ផ្ទះ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ ២​គ្រួសារ​ដែល​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បក់​រលំ​ផ្ទះ នៅ​ក្នុងភូមិ​អូ​ចំរេះ ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ។

លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ លោក​បាន​ចុះ​សាកសួរ​សុខទុក្ខ​ភ្លាម​ៗ និង​បាន​ក្រុមការងារ​ថ្នាក់​ស្រុក និង​ឃុំ​បាន​ចុះ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ ពិនិត្យ​មើល​ពី​ការ​ប៉ះពាល់ និង​ជួយ​ជុស​ជុល​ផ្ទះ ដើម្បី​ផ្តល់​ទី​បណ្តោះអាសន្ន សម្រាប់​ស្នាក់​អាស្រ័យ និង​ឲ្យ​ក្រុមការងារ​បន្ត​តាមដាន​ជាប់​ជា​ប្រចាំ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួក​គាត់ ។

ទោះ​យ៉ាងណា​ក៏​ដោយ​មិន​មាន​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដល់​ជីវិត​នោះ​ទេ ។ លោក អភិបាលស្រុក​ក៏​បាន​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​ពេល​មេឃ​រកកល់ភ្លៀង សូម​រក​កន្លែង​សុវត្ថិភាព ជៀសវាង​គ្រោះថ្នាក់​ដោយ​យថាហេតុ និង​ត្រូវ​ចេះ​ថែ​សុខភាព ហូប​ស្អាត ផឹក​ស្អាត កុំឱ្យ​មាន​ជំងឺ​ផ្សេង​ៗ​ទៀត ។

ជាមួយ​គ្នា​នេះ លោក ហាក់ ម៉ុង​ហួត ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​ប្រចាំ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង និង​សូម​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ជន​ងាយ​រង​គ្រោះ និង​កុមារ​តូច​ៗ និង​ពិនិត្យ​តាមដាន​សភាពការណ៍​កម្រិត​ទឹក​នៅ​តាម​ភូមិសាស្ដ្រ​ខាងលើ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ