រឿង សា​រ័​ត្ន មិន​អស់ចិត្ត​នឹង​ការ​បរាជ័យ​ក្រោម​ដៃ​ថៃ


រាជធានី​ភ្នំពេញ ៖ ខុស​ពី​ការ​មើល​ឃើញនឹងភ្នែក​របស់​អ្នក​ទស្សនា​ភាគច្រើន និង​ការ​កាត់​ក្ដី​របស់​គណៈកម្មការ កីឡាករ​មក​ពី​ក្លិប​កងពល​ទ័ព​ឆ័​ត្រ​យោង​៩១១ លោក រឿង សា​រ័​ត្ន បែរជា​យល់​ថា​ ខ្លួន​មិន​សម​នឹង​ចាញ់​កីឡាករ​ថៃ ឈ្មោះ Khon Kronggthap នៅ​លើ​​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ​ទី​២២ ​កក្កដា នោះ​ទេ ដោយ​លោក​​ថា ​លទ្ធភាព​ដែល​បាន​ធ្វើ​ឡើង​សមតែ​ស្មើ បើ​មិន​បាន​ឈ្នះ​។

យ៉ាងណាមិញ តំណាង​គណៈ​កម្មការ​បាន​អះអាង​ថា កម្រិត​នៃ​ការ​វាយ​ចេញ​របស់​កីឡា​ករ​កម្ពុជា​ដ្បិតថា ​បាន​នៅ​២​ទឹក​ចុង​ក្រោយ ប៉ុន្តែ​បើ​សរុប​ទាំង​៥​ទឹក គឺ​ចាញ់​ប្រៀប​កីឡា​ករ​ថៃ​ឆ្ងាយ​ណាស់​។

លោក រាជ សូ​ផែន ប្រធាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និយាយ​ថា ជា​ធម្មតា​កីឡាករ​មិន​ថា​កម្ពុជា មិន​ថា​ខាង​ថៃ កម្រ​ទទួលយក​លទ្ធភាព​នៅ​ពេល​ប្រកាស​​ឱ្យ​ចាញ់​ខ្លាំង​ណាស់ ដោយ​តែងតែ​លើក​ហេតុផល​ថា​ ខ្លួន​ក៏​វាយ​ចេញ​បាន​ច្រើន និង​ថា ​ត្រូវ​ចំ​គោលដៅ​បាន​ល្អជា​ដើម​។ ប៉ុន្តែ​ការ​ពិត​មាន​ភ្នែក​គណៈកម្មការ​ប៉ុណ្ណោះ​ដែល​​ដឹង​ថា ​ការ​វាយ​ចេញ​បែប​ណា​ដែល​ត្រូវ​បាន​ពិន្ទុ ហើយ​វាយ​ត្រូវ​គោលដៅ​កន្លែង​ណា​ដែល​បាន​ពិន្ទុ​ប៉ុន្មាន​។

យ៉ាងណាមិញ លោក​ថា ​កីឡាករ រឿង សា​រ័​ត្ន ចាញ់​កីឡាករ​ថៃ ពេញ​៣​ទឹក​ដំបូង ហើយ​ចាញ់​​ពិន្ទុ​ដាច់​ឆ្ងាយ​តែ​ម្ដង ដោយ​មិន​អាច​យក​ពិន្ទុ​២​ទឹក​ចុង​ក្រោយ ដែល​ក្នុង​ទឹក​ទី​៥ ក៏​វាយ​​មិនសូវ​ល្អ​ផង មក​ផ្ដល់​ពិន្ទុ​ឱ្យ​ស្មោះ ឬ​ឈ្នះ​បាន​ទេ​។ លោក​ថា ​កីឡាករ​ថៃ Khon Kronggthap ល្អ​ទាំ​ង​កែង ទាំង​ជង្គង់ និង​ម៉ាត់ ហើយ​សន្ទុះ​វាយ​ចេញ​ក៏​ត្រូវ​ចំ​គោលដៅ​សុទ្ធ​តែ​ជា​ចំណុច​ទទួល​បាន​ពិន្ទុ​ខ្ពស់ ទើប​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​វាយ​ល្អ​បាន​២​ទឹក​ចុង​ក្រោយ ក៏​មិន​អាច​តាម​ស្មើ​។

ក្នុង​ពេល​ប្រកាស​លទ្ធផល​លោក រឿង សា​រ័​ត្ន ហាក់​មាន​ជំនឿ​ចិត្ត​ថា ​ខ្លួន​ឈ្នះ ឬ​យ៉ាង​ហោច​បាន​ស្មើ ទើប​គ្រាន់តែ​ពេល​ប្រកាស​ឱ្យ​ចាញ់​ក៏​ទម្លាក់​ទឹកមុខ ហើយ​និយាយ​ក្រោយ​​សង្វៀន​ថា ​ខ្លួន​ខំ​វាយ​ដល់​ម្លឹ​ង​ហើយ នៅ​តែ​ឱ្យ​បរទេស​ឈ្នះ​ទៀត ដោយ​លោក​យល់​ថា ​នោះ​ជា​លទ្ធផល​មិន​លើកទឹកចិត្ត​ចំពោះ​កីឡាករ​ក្នុងស្រុក​។

យ៉ាងណាមិញ ក្រោយ​ការ​បកស្រាយ​នេះ លោក​បាន​ទទួលយក ដោយ​លោក​គ្រាន់តែ​អះអាង​ថា បើ​បានឱ្យ​ស្មើ ទើប​ជា​រឿង​ល្អមើល ដែល​លោក​ថា ​វា​សម​នឹង​អ្វី​ដែល​ខ្លួន​ប្រឹង​ប្រែង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ