ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉​ះតែ​បន្តិចលើកដៃ​វាយ​ស្រីស្រស់​…នាងទារជាង​​​៧០០​ដុល្លារ​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ​៍​នគរបាល​ទន្លេបាសាក់ បន្ទាប់​ពី​យុវជន​២​នាក់​នោះ បាន​ប្រើ​ហិ​ង្សា​រ​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់​គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរា ចរណ៍​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២២​ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ​៍​នគរបាល​ទន្លេបាសាក់ បន្ទាប់​ពី​យុវជន​២​នាក់​នោះ បាន​ប្រើ​ហិ​ង្សា​រ​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់​គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរា
ចរណ៍​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២២​ ខែកក្កដា ឆ្នាំ​២០១៨ ទល់​​មុខ​នឹង​ផ្សា​ទំនើប ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​សម្តី​នារី​រង​គ្រោះ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​មាន​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១M-២២៩៩ ចេញពីផ្ទះ​គោលបំណង​មក​ទទួល​ម្តាយ​នៅ​ម្តុំ​ផ្សារ​ទំនើប ខណៈ​ពួក​គាត់​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​របស់​ពួក​គាត់​បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌូ​ក​របស់​យុវជន​២​នាក់​នោះ​ពីក្រោយ​បន្តិច ​ស្រាប់តែ​ពេល​នោះ​ខាង​យុវជន​២​នាក់​ដែល​ជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក​ឌូ​ក​នោះ​បាន​ចុះ​ពីលើ​ម៉ូតូ​មក​វាយ​គាត់​ជា​ស្ត្រី​១​ដៃ​ចំ​ផ្ទៃមុខ បណ្តាល​អោយ​ធ្លាក់​ពីលើ​ម៉ូតូ​តែ​ម្តង ហើយ​ពេល​នោះ​ដែរ ប្តី​របស់​គាត់​បាន​ចុះ​ពីលើ​ម៉ូតូ​ វាយ​ទៅ​លើ​យុវជន​២​នាក់​នោះ​ទៅ​វិញ​ទៅ​មក បណ្តាល​អោយ​រង​បួស ហើម​មុខ​បន្តិចបន្តួច ហើយ​ត្រូវ​បាន​សន្តិសុខ​យាម​ផ្សារ​ជួយ​ឃាត់ ចាប់​យុវជន​២​នាក់​នោះ​យក​មក​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល ទន្លេបាសាក់​ដើម្បី​សាកសួរ​តែ​ម្តង ។

ដោយឡែក​ខាង​យុវជន ២​នាក់​នោះ​វិញ​គឺ​មិន​បាន​បកស្រាយ​អ្វី​នោះ​ទេ ។ នៅ​ពេល​នាំ​ភាគី​ទាំង​សង​ខាង​​មក​ដល់​ប៉ុស្តិ៍​សមត្ថកិច្ច ភាគី​ទាំង​សង្ខាង​បាន​សម្របសម្រួល​គ្នា ដោយ​ខាង​ស្ត្រី​រង​គ្រោះ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៧៥០​ដុល្លារ តែ​ខាង​យុវជន​ទាំង​ពីរ​នាក់​អត់​មាន​ដំណោះស្រាយ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​យុវជន​ទាំង​ពីរ​នាក់​វិញ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ