ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមលោកកុំចេះតែហ៊ានអី…!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ដែល​ជាប់​ពាក់​ព័​ន្ធ​​ប្រើប្រាស់ ឯក​សណ្ឋានកងរាជអាវុធហត្ថ​ ដើម្បី​បន្លំ​ខ្លួន និង​ញុះញង់​ឱ្យ​ប្រ​ព្រឹ​ត្តបទ​ឧ​ក្រិដ្ឋ​ជា​អាទិ៍ ស្ថិត​នៅ​ចំណុច​​ ភូមិ​០៣ សង្កាត់​លេខ​០៣…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ដែល​ជាប់​ពាក់​ព័​ន្ធ​​ប្រើប្រាស់
ឯក​សណ្ឋានកងរាជអាវុធហត្ថ​ ដើម្បី​បន្លំ​ខ្លួន និង​ញុះញង់​ឱ្យ​ប្រ​ព្រឹ​ត្តបទ​ឧ​ក្រិដ្ឋ​ជា​អាទិ៍ ស្ថិត​នៅ​ចំណុច​​
ភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ ​កាលពី​​រសៀល​ថ្ងៃ​ទី​២២ ​កក្កដា ​នេះ ត្រូវ​បាន​​បញ្ជូន​ខ្លួន​ទៅ​
កាន់​សាលាដំបូង​​ហើយ​។

បើតាម​លោកវរសេនី​យ៍ ឆេ​ង វុ​ទ្ឋី ប្រធាន​មន្ទី​យុ​ត្តិ​ធ​ម៌​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​បាន​គូសបញ្ជាក់​ថា ជនសង្ស័យ​ខាងលើ ​ឈ្មោះ ស្តើង ចិន្តា ​អាយុ​៣០​ឆ្នាំ ជា​​សន្តិសុខ​ក្រុមហ៊ុន​កាស៊ីណូ​ម៉ា​កាវ ​រស់​កឮ​​ក្នុង​ក្រុម​១៤ ភូមិ​០៤ សង្កាត់​០៤ ក្រុងព្រះសីហនុ​ ។

គួរបញ្ជាក់ថា កន្លងមក ជន​នេះមាន​ជាប់​ពាក់ព័ន្ធ​​ករណី​ប្រើប្រាស់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ដើម្បី​បន្លំ​ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ និង​បទ​ញុះញង់​ឱ្យ​ប្រ​ព្រឹ​ត្តបទ​ឧ​ក្រិដ្ឋ​ ​ហើយត្រូវ​​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ​កក្កដា ​វេលាម៉ោង​០៤ និង៤៥​នាទីរសៀល ដោយ​កម្លាំង​មន្ទីរ​ជំនាញ​យុត្តិធម៌ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​
ខេត្ត ។

ក្នុង​បទ​​ពាក់ព័ន្​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់ និង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​ក ដោយ​តាំងខ្លួន​ជា​មេបញ្ជាការ​រង អ​.​ហ ខេត្ត​ព្រះ​សីហ​នុ​ ។ ដោយ​មូលហេតុ​​កាល​ពី​អំឡុង​ឆ្នាំ​២០១២ (​មិន​ចាំ​ថ្ងៃខែ​) ឈ្មោះ​ស្តើង ចិន្តា បាន​ស្គាល់​មន្ត្រី​អាវុធហត្ថ​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឈ្មោះ រម្យ ភា​រិ​ទ្ធ ហើយ​ក៏​មានការ​ទំនាក់ទំនង​គ្នា រួច​បាន​និយាយឱ្យ​ឈ្មោះ រម្យ ភា​រិ​ទ្ធ ជួយ​រក​ទិញ​ឈ្មោះ​អាវុធហត្ថ​ឲ​ខ្លួន​មួយ​ឈ្មោះ ហើយ​ក៏​បាន​យល់ព្រម​ដោយ​ឈ្មោះ រម្យ ភា​រិ​ទ្ធ បាន​ទទួល​ប្រាក់​ពី​ឈ្មោះ ស្ដើង ចិន្ដា ចំនួន​៣០០០$(​បី​ពាន់​ដុល្លា​)​ក្រោយ​ពី​ទទួល​ប្រាក់​រួច​មន្ដ្រី​កងរាជអាវុធហត្ថ​ឈ្មោះ រម្យ ភា​រិ​ទ្ធ បាន​ប្រគល់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​(​ខោ អាវ ប្រតិបត្តិការ​ចំនួន​0២​ឈុត​)​ ហើយ​ក៏​បាន​ចូល​បំរើ​ការងារ យាម​តាម​ដងផ្លូវ ធ្វើ​ចរាចរណ៍​ជាមួយ​គេឯង​ធម្មតា តែ​ឈ្មោះ ស្ដើង ចិន្ដា មិន​ដែល​បាន​ចូល​ធ្វើការ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ទេ ហើយ​ប្រាក់ខែ​បើក​ពី​ឈ្មោះ រម្យ ភា​រិ​ទ្ធ ក្នុង​១​ខែ​៨០០០០០៛(​ប៉ែតសិប​ម៉ឺន​រៀល​)​ ។

លុះដល់​ថ្ងៃ​ទី២៥ កុម្ភ ២០១៤ ឈ្មោះ ស្ដើង ចិន្ដា មាន​ករណី​ហិង្សា រួច​ ខាង​ប៉ូ​លិស​ចាប់​កសាង​សំណុំរឿង​ដាក់​ពន្ធ​ធានា​គា រហូត​ដល់​ថ្ងៃ​ទី​១៥ មីនា ២០១៤ ត្រូវ​បាន​ដោះ​លែង​ពេល​នោះ​ ក៏​គ្មាន​ឈ្មោះ​អាវុធហត្ថ​ទៀត​ដែល រួច​ឈ្មោះ ស្ដើង ចិន្ដា ក៏​ចូល​ធ្វើការ​ជា​សន្តិសុខ​នៅ​ភ្នំពេញ តែ​ត្រូវ​គេ​បំបែក​សាខា​ឈ្មោះ ស្ដើង ចិន្ដា ក៏​ត្រូវ​ផ្លាស់​មក​ខេត្ត​ព្រះ​សីហ​នុ​រហូត​ដល់​សព្វថ្ងៃ​។

បច្ចុប្បន្ន ​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​នឹង​ដកហូត​វត្ថុ​តាង រួម​មាន​​ទូរស័ព្ទ​ម៉ាក​ហា​ណា ពណ៌​មាស​​១​គ្រឿង, ​វិទ្យុទាក់ទង​​៣​គ្រឿង​(​ខូច​), ​ឯកសណ្ឋាន​ពណ៌​ខៀវ​បិទ​ឡូ​ហ្គោ​អ​.​ហ​​១, ​ខ្សែ​ក​ញ្ចែ​​​៣​ខ្សែ និង​ខ្នោះដៃ​១ ។

អត្ថបទសរសេរ ដោយ