ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ដើរ​ឆ្លងលើ​ផ្លូវ​ថ្នល់សុខ​ៗ​ស្លា.ប់​យ៉ាង​អាណោចអាធម៌

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ មាន​ឧប្បត្តិហេតុ​បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៨-១០៩…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ មាន​ឧប្បត្តិហេតុ​បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៨-១០៩ ក្នុងភូមិ​អង្គរ​នាង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក សួង ថេ​ន អធិការ​នគរបាល​ស្រុក​បារាយណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណី​គ្រោះ​ចរាចរណ៍​រវាង​រថយន្ត​បុក​អ្នក​ថ្មើរជើង​ដើរ​ឆ្លងកាត់​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​នេះ ជន​រង​គ្រោះ​អ្នក​ថ្មើរជើង​ឈ្មោះ អ៊ុ ភាព ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) ចំណែក​រថយន្ត និង​អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​គេចខ្លួន​បាត់​ទាំង​យប់ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងថ្នល់​តែ​ម្នាក់ឯង​ពី​លិចទៅ​កើត​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​គាប់​ជួន​រថយន្ត​មិន​ស្គាល់​ម៉ា​កមក​ដល់​ក៏​បុក​ពេញទំហឹង​តែ​ម្តង​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​បុក​មនុស្ស​ហើយ​ចំ​ពេល​យប់​ងងឹត​ផង​នោះ​ភាគី​ខាង​រថយន្ត​ក៏​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល ។ សព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ