ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំលោះយូរជូរមាត់… ​ប្រុងលេងផ្លូវកាត់លើ​​ក្រមុំជិតផ្ទះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​លួច​ស្រឡាញ់​នាង​ក្រមុំ​នៅ​ជិតខាង​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​ដោយ​គ្មាន​លុយ​​ចូល​ស្តីដណ្តឹង​នាង ​មក​ធ្វើ​ជា​ប្រពន្ធ ក៏​បែកគំនិត​លេង​ផ្លូវ​កាត់​ឡើង​ទៅ​លើផ្ទះ​ប៉ង​ចាប់រំលោភ ក៏​នាង​ដឹងខ្លួន​ទាន់ ​ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ហើយ​ទីបំផុត​កំលោះ​ចាស់​ក៏​ត្រូវ​ជាប់​ខ្នោះ ។…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​លួច​ស្រឡាញ់​នាង​ក្រមុំ​នៅ​ជិតខាង​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​ដោយ​គ្មាន​លុយ​​ចូល​ស្តីដណ្តឹង​នាង ​មក​ធ្វើ​ជា​ប្រពន្ធ ក៏​បែកគំនិត​លេង​ផ្លូវ​កាត់​ឡើង​ទៅ​លើផ្ទះ​ប៉ង​ចាប់រំលោភ ក៏​នាង​ដឹងខ្លួន​ទាន់ ​ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ហើយ​ទីបំផុត​កំលោះ​ចាស់​ក៏​ត្រូវ​ជាប់​ខ្នោះ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា នៅ​ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បុរស​រូប​នេះឈ្មោះ ទិ​ត្យ ថែ អាយុ​៣៥​ឆ្នាំ ពុំ​មានមុខ​របរពិតប្រាកដ រស់នៅ​ក្នុង​ឃុំ​ខាងលើ បាន​លបឡើង​ទៅ​លើ​ផ្ទះ​របស់​នាង​ក្រមុំ​ដែល​នៅ​ក្បែរគ្នា​បំណង​ចាប់រំលោភ​ព្រោះតែ​ស្រឡាញ់​នាង​ជាយូរ​ឆ្នាំ​មក​ហើយ ។ រីឯ​នាង​ក្រមុំ​ដែល​ទើប​មានអាយុ​២០​ឆ្នាំ និយាយ​ថា នៅ​វេលា​ម៉ោងជាង​៨
យប់​នោះ ពេល​នាង​កំពុង​ដេក​លក់ ស្រាប់តែឮ​សំឡេង​មនុស្ស​បើក​មុង​របស់​នាង ព្រមទាំង​មាន​ធុំក្លិន​បារី​ផង ទើប​ស្ទុះ​ក្រោក​ឡើង ហើយ​ស្រែក​ឆោឡោ​ហៅ​ម្តាយ​ដែល​សម្រាក​នៅ​ក្រោមផ្ទះ​ឱ្យ​ជួយ ។

ក្រោយ​មានការ​ស្រែក​ឆោឡោ ជនជាប់ចោទ​ភ័យ​បាន​រត់​ចុះពីលើផ្ទះ​របស់​នាង​យ៉ាង​ប្រញាប់​និង​លោត​ផ្លោះ​របង​ទៅ​ពួន​នៅផ្ទះ​របស់​ខ្លួន​ធ្វើ​ព្រងើយ ប៉ុន្តែ​ដោយ​នាង​ស្គាល់​ជន​នោះ​ច្បាស់​ក៏​ប្តឹង​សមត្ថកិច្ច​តាម​ដំណើររឿង ។ ក្រោយ​ពី​ទទួល​បណ្តឹង​ពី​នាង នគរបាល​ស្រុក​ស្វាយ​ទាប សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជន​ឈ្មោះ ទិ​ត្យ ថែ នាំ​មក​សាកសួរ រួច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​នា​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនជាប់ចោទ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​ប៉ុនប៉ង​រំលោភ​នាងប្រាកដ​ពិតមែន ដោយសារ​លួច​ស្រឡាញ់​នាង​ជាយូរ​ឆ្នាំ​មក​ហើយ តែ​គ្មាន​ប្រាក់​ដើម្បី​ចូល​ស្តីដណ្តឹង​។ នេះ​ជា​គំនិត​សុញ​ពេក​ណាស់ មនុស្ស​មាន​កម្លាំងកំហែង​មិន​រក​ការងារ​ធ្វើ​រក​ប្រាក់​មក​ដណ្តឹង​ប្រពន្ធ បែរជា​រង់ចាំ​វាសនា​ធ្លាក់​ពីលើ​មេឃ​ទៅ​វិញ ទីបំផុត​ក្លាយជា​អ្នកទោស ៕

អត្ថបទសរសេរ ដោយ