ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​សុខ​ៗ​ស្រាប់តែ …​ចុង​ក្រោយ​មាន​តែ​ក្តី​សោកស្ដាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​ស៊េរី​០១៨​មួយ​គ្រឿង ចេញពី​ខារ៉ាអូខេ​ហើយ​បំណង​ទៅ​ផឹក​បន្ត​នៅ​កោះ​ពេជ្រ ខណៈ​មក​តាម​ផ្លូវ​ក៏​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​ជិះ​ដេញ​តាម និង​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​ស៊េរី​០១៨​មួយ​គ្រឿង ចេញពី​ខារ៉ាអូខេ​ហើយ​បំណង​ទៅ​ផឹក​បន្ត​នៅ​កោះ​ពេជ្រ ខណៈ​មក​តាម​ផ្លូវ​ក៏​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​ជិះ​ដេញ​តាម និង​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ​។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ធឿ​ន ប៊ុ​ន​ធុ​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល ។ ទី​ពីរ​ជា​អ្នក​អង្គុយ​ពីក្រោយ​មានឈ្មោះ ផុ​ន ណា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទើបតែ​ចេញ​មក​ពី​ច្រៀង​ខារ៉ាអូខេ​នៅ​ម្ដុំ​ភ្នំពេញ​ថ្មី ហើយ​បំណង​ទៅ​ផឹក​ជាមួយនឹង​សង្សារ​បន្ត​ទៀត​នៅ​ម្តុំ​កោះ​ពេជ្រ ។ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​ស៊េរី​០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1F-4596 តាម​បណ្ដោយ​ផ្លូវ​៦០៨ ក្នុង​ទិស​ដៅ​ចុះ​មក​ពី​ទំនប់​ត្រឡោក​បែក ឆ្ពោះទៅ​អតីត​រង្វង់​ទួល​គោក ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​ប្រដាប់​ដោយ​ខ្សែក្រវាត់​ជិះ​ម៉ូតូ​ប្រាំ​ទៅ​ប្រាំមួយ​គ្រឿង មក​តាម​ពីក្រោយ ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​ទៅ​លើ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ចំ​សៀតផ្កា​ខាងឆ្វេង បណ្តាល​ឲ្យ​បែក​ឈាម ហើយ​ក៏​ដួល​ម៉ូតូ ។

ភ្លាម​ៗ​នោះ​ដោយ​ក្រុម​ជនសង្ស័យ​ឃើញ​ឱកាសល្អ​ក៏​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ភ្លាម​នោះ​ដែរ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ចោរ​ៗ​ឲ្យ​គេឯង​ដែល​នៅ​ក្បែរ​នោះ​ជួយ តែ​គ្មាន​នរណា​ម្នាក់​ជួយ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ត្រឹមតែ​កាន់​កាត​គ្រី​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២ ដោយ​ក្តី​សោកស្ដាយ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ