ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​យើង​នេះ​ប្រជុំ​ទៅ​ដោយ​បញ្ហា​មិន​ចេះ​ចប់

5 ឆ្នាំ មុន

ធម៌​ហ្នឹងហើយ​ធ្វើ​ឱ្យ​មនុស្ស​ស្រឡាញ់​រាប់អាន​គ្នា សាមគ្គី​គ្នា ស្រុះស្រួល​គ្នា​ជា​ឯកច្ឆន្ទ លែង​លោភលន់ លែង​ឈ្នានីស លែង​ហ៊ាន​បៀតបៀន​គ្នា រស់នៅ​បាន​ស្ងប់​សុខ​។ តែ​ផ្ទុយ​ទៅ​វិញ​បើ​មិន​បាន​អប់រំ​តាម​ផ្លូវធម៌​ទេ ជីវិត​មិន​អាច​ទ្រាំទ្រ​នឹង​បញ្ហា​ដែល​កើតឡើង​រាល់ថ្ងៃ​បាន​ទេ ព្រោះ​ជីវិត​ប្រជុំ​ទៅ​ដោយ​បញ្ហា…

ធម៌​ហ្នឹងហើយ​ធ្វើ​ឱ្យ​មនុស្ស​ស្រឡាញ់​រាប់អាន​គ្នា សាមគ្គី​គ្នា ស្រុះស្រួល​គ្នា​ជា​ឯកច្ឆន្ទ លែង​លោភលន់ លែង​ឈ្នានីស លែង​ហ៊ាន​បៀតបៀន​គ្នា រស់នៅ​បាន​ស្ងប់​សុខ​។ តែ​ផ្ទុយ​ទៅ​វិញ​បើ​មិន​បាន​អប់រំ​តាម​ផ្លូវធម៌​ទេ ជីវិត​មិន​អាច​ទ្រាំទ្រ​នឹង​បញ្ហា​ដែល​កើតឡើង​រាល់ថ្ងៃ​បាន​ទេ ព្រោះ​ជីវិត​ប្រជុំ​ទៅ​ដោយ​បញ្ហា ។

តាម​ធម្មតា​ជីវិត​យើង​ទាំងអស់​គ្នា តែងតែ​ពើបប្រទះ​នូវ​រឿងរ៉ាវ​ជាប់​មក​ជាមួយ​ជា​រឿយ​ៗ បន្តិច​បញ្ហា​នេះ បន្តិច​រឿង​នោះ​ចូល​មក​ដូច​ស្រមោល​អន្ទោលតាមប្រាណ បើ​យើង​មិន​មាន​បញ្ញា​សម្រាប់​ដោះស្រាយ​ទេ នឹង​ជួប​ការ​លំបាក​តានតឹង​ក្នុង​ចិត្ត​មិន​ខាន ។

ទាក់ទង​នឹង​បញ្ហា​ផ្លូវចិត្ត​នេះ យើង​បាន​សម្រួល​តាម​រយៈ​ការ​សិក្សា​ព្រះធម៌ តាម​រយៈ​នៃ​ការ​អាន​សៀវភៅ រួម​នឹង​ការ​ស្តាប់​ជា​ច្រើន ធ្វើ​ឱ្យ​មានការ​យល់​ដឹង​ក្នុង​រឿង​ពិត​នៃ​ជីវិត ពេល​នោះ យើង​ក៏​បាន​ស្រាកស្រាន្ត​ពី​ការ​តានតឹង​ចង្អៀតចង្អល់​ក្នុង​បញ្ហា​ជីវិត​បាន ។

ព្រោះហេតុនោះ​បានជា​ការ​សិក្សា​ព្រះធម៌ វា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ជីវិត ធ្វើ​ឱ្យ​យើង​មិន​លោត​កញ្ជ្រោល​ទៅ​តាម​អារម្មណ៍​ដែល​ពើបប្រទះ ធ្វើ​ឱ្យ​យើង​មាន​សេចក្តីសុខ​ដោយ​ការ​ស្ងប់ចិត្ត សម​ដូច​ពុទ្ធភាសិត​ត្រាស់​ថា ន​ត្ថិ សន្តិ ប​រំ សុ​ខំ សុខ​អ្វី​ស្មើនឹង​សេចក្តី​ស្ងប់​ពិតជា​មិន​មាន​ឡើយ ។