ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! លោត​ចុះ​ពីលើ​ម៉ូតូ​ស្រាប់តែ​ត្រូវ​រថយន្ត​កិន​ស្លា.ប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ធំ​កិន​ស្លាប់​នៅនឹង​កន្លែង​ ក្រោយ​លោត​ចុះ​ពីលើ​ម៉ូតូ​ប្រុង​រត់​ពីគេ ព្រោះ​មាន​ម៉ូតូ​ធុន​ធំ​១​គ្រឿង​ទៀត ដេញ​ប្រ​ម៉ា​ញ់​ពីក្រោយ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ធំ​កិន​ស្លាប់​នៅនឹង​កន្លែង​ ក្រោយ​លោត​ចុះ​ពីលើ​ម៉ូតូ​ប្រុង​រត់​ពីគេ ព្រោះ​មាន​ម៉ូតូ​ធុន​ធំ​១​គ្រឿង​ទៀត ដេញ​ប្រ​ម៉ា​ញ់​ពីក្រោយ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​យប់​ថ្ងៃ​ទី​២២ កក្កដា ២០១៨ ។


ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ម្នាក់​ឈ្មោះ សាន សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ស្លាប់​នៅ​នឹង​កន្លែង​) និង​ម្នាក់​ទៀត​ឈ្មោះ វឿ​ង ភា​រុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួសស្រាល​(​ជា​អ្នកបើកបរ​) ពួក​គេ​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​កូប​ធំ​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត ។ ប្រភព​ថា​ដំបូង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ចំណុច​អាង​អូរ​ខៃ​ដ​ន ក្នុងភូមិ​កើតហេតុ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុច​ក្លោ​ង​ទ្វារ​វត្ត​រតនៈ​សុខសាន្ត ស្រាប់តែ​មាន​ម៉ូតូ​ធុន​ធំ​១​គ្រឿង​មិន​ស្គាល់​ម៉ាក និង​មិន​ស្គាល់​ទាំង​អ្នកបើកបរ​បាន​តាម​ប្រ​ម៉ា​ញ់​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ ។


ដោយ​ការ​ភ័យ​ខ្លាច​ជន​រង​គ្រោះ​ក៏​បើក​ឡើង​ផ្លូវជាតិ​បត់​ទៅ​ទិស​ខាងលិច​ចៃដន្យ​ក៏​មាន​រថយន្ត​ធំ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​មក​ពី​ទិស​ខាងកើត ប៉ុន្តែ​ជន​រង​គ្រោះ​ហក់​ចុះ​ពីលើ​ម៉ូតូ សង្ស័យ​ប្រុង​រត់គេច​ពី​ការ​ប្រ​ម៉ា​ញ់ ដឹង​អី​ត្រូវ​រថយន្ត​ធំ​ខាងលើ​កិន​ស្លាប់​តែ​ម្តង ។

អ្នក​របួសស្រាល​ត្រូវ​សាច់ញាតិ​នាំ​យក​ទៅ​ពេទ្យ ឯ​សព​ត្រូវ​សាច់ញាតិ​នាំ​យក​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៎ ចំណែក​ម៉ូតូ​រង​គ្រោះ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​និមិត្ត ។ សមត្ថកិច្ច​អះអាង​ថា កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក និង​អ្នក​ដែល​ពាក់ព័ន្ធ​តាម​ប្រ​ម៉ា​ញ់​ជន​រង​គ្រោះ ៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ