ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សូរ​ខ្វក់​ៗ​ម្តាយ​ងាក​មក​ស្រែក «​កូន​ម៉េច​កូន​ឯង​ធ្វើ​ដូច្នេះ​»

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ផឹក​ថ្នាំពុល​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​២​យប់ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តា​មិ​ញ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក​។…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ផឹក​ថ្នាំពុល​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​២​យប់ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តា​មិ​ញ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​-​កើតហេតុ​ខាងលើ​។

បើ​តាម​ការ​បំភ្លឺ​ពី​ម្តាយ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា រូប​គាត់​ដើរទៅ​មើល​ស្រែ​នៅ​ឯ​ភូមិ​សុភមង្គល ចំណែក​កូនប្រុស​គាត់​ឲ្យ​នៅ​ចាំផ្ទះ លុះដល់​ម៉ោង​២​រសៀល ទើប​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​ចូល​ទិញ​ថ្នាំ​ឱ្យ​កូន​លេប ពីព្រោះ​កាលពី​យប់​កូន​រក​ប្រេងកូឡា​លាប វា​ថា ចេះ​តែ​ក្ដាមកាច់​ដៃ​កាច់​ជើង ពី​មុន​មក​កូន​របស់​គាត់​មាន​ជំងឺ​សរសៃ​ប្រាសាទ​ផង ហើយ​វា​ផឹកស្រា​ជា​ប្រចាំ​និយាយ​មិន​ស្តាប់​ទេ ។

ស្ត្រី​ខាងលើ​បន្ត​ទៀត​ថា នៅ​មុន​ថ្ងៃ​កើតហេតុ​រូប​គាត់​បានឃើញ​ទឹកមុខ​កូន​គាត់​ក្រៀម​ៗ ហើយ ក៏​សួរ​ថា «​ហ្អែ​ង​កើត​អី?​» កូន​ឆ្លើយ​ថា «​ខ្ញុំ​ចេះ​តែ​ញ័រ​ខ្លួន​» មួយសន្ទុះ​ក្រោយ​មក​គាត់​​ឮ​សូរ​ខ្វក់​ៗ​។ ពេល​រូប​គាត់​ងាក​មក​មើល​កូន​ក៏​ឃើញ​កូន​យក​ថ្នាំ​បាញ់​ស្រូវ​មក​ផឹក ក្អួត​ចេញពី​មាត់ ឃើញ ដូច្នោះ​គាត់​ស្រែ​កថា «​កូន​មិច​កូន​ឯង​ធ្វើ​ដូច្នេះ​» កូន​ឆ្លើយ​ប្រាប់​ថា «​កូន​ខ្ចិ​ល​ចង់រ​ស់ទៀត​ហើយ​» ។ ឃើញ​សភាព​កូន​ធ្ងន់ធ្ងរ​ក៏​រត់​ទៅ​រក​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ត្រពាំង​ស្វាយ តែ​ជំងឺ​កាន់តែ​ធ្ងន់​ទៅ​ៗ​ក៏​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ លុះ​នៅ​ម៉ោង​២​យប់​រហូត​ដល់​ដល់​ថ្ងៃ​ទី​២១ កក្កដា ដោយសារ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក កូន​របស់​គាត់​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ហើយ​រថយន្ត​ដឹក​សព​កូន​របស់​ខ្លួន​មក​ផ្ទះ​វិញ​។

ក្រោយ​បានដឹង​ព័ត៌មាន​កម្លាំង​ជំនាញ យើង​បាន​សហការ​ជាមួយ​លោក​មេ​ប៉ុស្តិ៍ ​សន្តិ​សុខ​ប្រជា​ការពារ​ភូមិ ដើម្បី​ពិនិត្យ​សាកសព រួច​ក៏​ប្រគល់​ជូន​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ