ជម្រុះ​វគ្គ​ទី​២ សម ភក្តី ម្នាក់​ៗ​កោតសរសើរ​មិន​តិច​ឡើយ


រាជធានី​ភ្នំពេញ ៖ បើក​ឆាក​ជម្រុះ​វគ្គ​ទី​២ សម ភក្តី កក់​បាន​មួយ​កៅអី​ការ​ប្រកួត នៅ​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​២១ កក្កដា គឺជា​ការ​ប្រកួត​ក្នុង​វគ្គ​ទី​២ ជម្រុះ​ក្នុង​ចំណោម​អ្នក​ឈ្នះ​១៦​នាក់ ដែល​ដណ្ដើម​បាន​កៅអី​ក្នុង​ចំណោម​៣២​នាក់ ។

កីឡាករ សម ភក្តី មក​ពី​ក្លិប​រ៉ា​ហា បើ​ស្វាយប៉ាក គឺជា​អ្នក​ដណ្ដើម​បាន​កៅអី​៨​នាក់​មុនគេ ដែល​លទ្ធផល​ឡើង​របស់​គេ​ធ្វើ​ឲ្យ​ម្នាក់​ៗ​កោតសរសើរ​មិន​តិច​ឡើយ ខណៈ​ដែល​គេ​បាន​ឈ្នះ​ជើង​ខ្លាំង ផង់ សា​ម៉ា​ឡេ មក​ពី​ក្លិប​នាគរាជ​មាន​ជ័យ​មិនធម្មតា ។

នេះ​ជា​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​ក្នុង​ការ​ប្រកួត​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIS(K-Cement) នៅ​សង្វៀន​ព្រែក​កំ​ពិស​ដោយ​នោះ គឺជា​ការ​ប្រកួត​ឆ្ពោះ​រក​ជើងឯក​ខ្សែ​ក្រ​វ៉ា​ត់​ទម្ងន់​៦០​គីឡូក្រាម ក្នុង​រដូវ​កាល​ទី​៣ ។ កីឡាករ ផង់ សា​ម៉ា​ឡេ ដែល​ត្រូវ​គេ​ស្គាល់​ថា ធ្លាប់​ប្រកួត​បាន​២៨​ដង​ឈ្នះ​២១ ចាញ់​៥ ស្មើ​២ គឺជា​គូប្រកួត​បើក​ឆាក​ជម្រុះ​ចាញ់​ធ្លាក់​ៗ ឆ្ពោះទៅ​ដណ្ដើម​កៅអី​៨​នាក់​ជាមួយ​កីឡាករ ភក្តី ដែល​ធ្លាប់​ប្រកួត​បាន​៣០​ដង ឈ្នះ​២៤ ចាញ់​៤ ស្មើ​២ ។

យ៉ាងណាមិញ​កីឡាករ ភក្តី នៅ​តែ​រក្សា​តួលេខ​ឈ្នះ​នាំមុខ​ដៃគូ​ដដែល​នៅ​ក្រោយ​ការ​ប្រកួត ។ ដើម​ទឹក​ទី​១ មក​ឃើញ​ថា ម្នាក់​ៗ​នាំ​គ្នា​វាយ​របៀប​ស្ទាបស្ទង់​គ្នា​មិនសូវ​ជា​ហ៊ាន​វាយ​សម្រុក​ប៉ុន្មាន​ឡើយ ។ លុះដល់​ទឹក​ទី​២ សម ភក្តី ប្រើ​បច្ចេកទេស​វាយ​សន្ធប់​ដាក់​លើ​គូប្រកួត​យ៉ាង​ចាស់ដៃ​តែ​ម្តង មាន​ទាំង​ម៉ាត់​ឆ្វេង ស្តាំ អុក​បំបែក​ពាងទឹក និង​កែង ប្រើ​អស់​លទ្ធភាព​ដែល​គ្រូ​ចែក​ឲ្យ ។

មហាជន​ដែល​មក​ទស្សនា​ផ្ទាល់​ម្នាក់​ៗ​លើក​ឡើង​ថា មួយគូ​នេះ​ប្រហែល​គ្នា​តែ​ការ​ប្រើ​តិច​និ​ច​វាយ​ឃើញ​ថា ភក្តី សម​ទំនង​ល្អ​ជាង​ម៉ា​ឡេ ។ ដូចនេះ​ហើយ​ជ័យជម្នះ​ដែល សម ភក្តី ទទួល​បាន​ពិតជា​សាក​សម​មិន​មាន​អ្វី​ក្លាយជា​ភាព​អយុត្តិធម៌​ឡើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ