ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! ១៦០​កំណាត់​ទុក​ចោល​បង្ហាញ​រាង​យ៉ាង​ស្អាត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គំនរ​ឈើ​អា​ប្រភេទ​លេខ​១ ចំនួន​១៦០​កំណាត់ ដែល​ជន​មិន​ស្គាល់​មុខ​យក​មក ទុក​ចោល ដោយ​ពុំ​មានការ​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ ត្រូវ​បាន​កម្លាំង​ចំរុះ​ប្រទះ​ឃើញ​គំនរ​ឈើ​នោះ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា…

ខេត្តរតនគិរី ៖ គំនរ​ឈើ​អា​ប្រភេទ​លេខ​១ ចំនួន​១៦០​កំណាត់ ដែល​ជន​មិន​ស្គាល់​មុខ​យក​មក ទុក​ចោល ដោយ​ពុំ​មានការ​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ ត្រូវ​បាន​កម្លាំង​ចំរុះ​ប្រទះ​ឃើញ​គំនរ​ឈើ​នោះ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ។

ក្រោម​ការ​សម្របសម្រួល​ដោយ​លោក​រ៉ា បូ វ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​រដ្ឋបាល​ព្រៃឈើ​ផ្នែក​សង្កាត់​អូរ​ជុំ កងរាជអាវុធហត្ថ​ខេត្ត ស្រុក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ូ​យ បាន​ចុះ​ដល់ទី​តាំង​ភូមិសាស្ត្រ​ចំណុច​ភូមិ​ខ្មែ​ង ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ។

ក្រោយ​ពី​កម្លាំង​ធ្វើការ​ពិនិត្យ​ទៅ​ឃើញ​ថា ជា​ការ​សន្និធិ​ផល​អនុ​ផល​ព្រៃឈើ​ដោយ​ខុស​ច្បាប់ ពុំ​មាន​លិខិត​អនុញ្ញាតិ​ទេ ទើប​សម្រេច​រឹបអូស​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​ទាំងនោះ​ជា​បណ្តោះអាសន្ន​។ ហើយ​ចំណុច​ទីតាំង​ខាងលើ​ពុំ​អាច​ដឹក​ជញ្ជូន​បាន​ទេ ទើប​លោក​ព្រះ​រាជអាជ្ញា​រង​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ូ​យ ទទួល​ថែរក្សា​ទុក​បណ្តោះអាសន្ន​នៅ​ទីនោះ​សិន ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​មក​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ