ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ​! ម៉េច​ក៏​ឥឡូវនេះ​ដៃដល់​ម្ល៉េះ មើល​មុខ​មិន​បាន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​មើល​បាល់ទាត់ គ្រាន់តែ​មើល​មុខ​បន្តិច ស្រាប់តែ​ជនសង្ស័យ​ទាញ​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់​រយះ​ក្បាល ហើយ​១៥​ថ្ងៃក្រោយ​ទើប​ចាប់ខ្លួន​បាន​ម្នាក់ ហេតុការណ៍​ចាប់ខ្លួន​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​។ ជនសង្ស័យ​ចាប់ខ្លួន​បាន​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​មើល​បាល់ទាត់ គ្រាន់តែ​មើល​មុខ​បន្តិច ស្រាប់តែ​ជនសង្ស័យ​ទាញ​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់​រយះ​ក្បាល ហើយ​១៥​ថ្ងៃក្រោយ​ទើប​ចាប់ខ្លួន​បាន​ម្នាក់ ហេតុការណ៍​ចាប់ខ្លួន​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​។

ជនសង្ស័យ​ចាប់ខ្លួន​បាន​ឈ្មោះ ឈិ​ន កុសល់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​បក្ស​ម្នាក់​ទៀត​ឈ្មោះ​អឹ​ម ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ធុ​ច លាភ​ផេង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​ពីរ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ ប្រាប់​ថា ពេល​ចាប់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​បណ្តឹង​ជន​រង​គ្រោះ​ប្តឹង​ឈ្មោះ ឈិ​ន កុសល និង​បក្សពួក​ឈ្មោះ អឹ​ម ដែល​យក​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​ធ្លាយ​ដល់​លលាដ៍​ក្បាល​​របួសធ្ងន់​រហូត​សន្លប់ ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​៤ កក្កដា នៅ​តារាង​ទាត់​បាល់ ក្នុង​បរិវេណ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត​។

តាម​ជន​រង​គ្រោះ​បញ្ជាក់​ថា ពេល​ជនសង្ស័យ​កាប់​បណ្តាល​របួសធ្ងន់ គឺ​ជិះ​ម៉ូតូ​២​គ្រឿង​គ្នា​៦​នាក់​ទៅ​ឈរ​មើល​បាល់ទាត់ ពេល​នោះ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​មាន​គ្នា​២​នាក់​ចូល​មក​សំឡឹង​មើល​មុខ​ទៅ​វិញ​ទៅ​មក ស្រាប់តែ​ជនសង្ស័យ ឈិ​ន កុសល់ ដក​កាំបិត​សាំ​ម៉ូ​រ៉ៃ​ចេញពី​កែបម៉ូតូ​កាប់​ពីក្រោយ​តែ​ម្តង បណ្តាល​របួសធ្ងន់​រហូត​ដួល​សន្លប់​នៅ​នឹង​កន្លែង ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ ក្រោយមក​បាន​សាច់ញាតិ​ប្តឹង​សមត្ថកិច្ច​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សារភាព​ថា មូលហេតុ​កាប់​ជន​រង​គ្រោះ បណ្តាល​មក​ពី​មើល​មុខ​ទើប​កាប់​របួសធ្ងន់ ។ ក្រោយ​សារ​ភាព​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ