ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀម​យល់សប្ដិ​ទាំង​ថ្ងៃ​…​អ្នក​ជាតិនិយម​ជ្រុល​សៀម​ជំរុញ​ឱ្យ​អាប់​ភី​ស៊ី​ត​ប្រឆាំង​កម្ពុជា​គ្រប់គ្រង​ប្រាសាទព្រះវិហារ

14 ឆ្នាំ មុន

អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា “​អាប់ភី​ស៊ី​ត ត្រូវ​បាន​គេ​ជំរុញ​ឱ្យ​ប្រឆាំង​នឹង​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ​” ដែល​បានចុះ​ផ្សាយ​ក្នុង​កាសែត The Nation នៅ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ​២០១០ ដោយ​មានឈ្មោះ វ៉ា​ន់​វី​ផា ចា​រូ​នរូ​ច ជា​សាស្ដ្រាចារ្យ​នៅ​វិទ្យា ស្ថាន​សិក្សា​ថៃ​នៃ​សាកលវិទ្យាល័យ​ធ​ម្មាសាស្ដ្រ បាន​ផ្ដល់​យោបល់​ទៅ​អាប់​ភី​ស៊ី​ត វ៉េចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី​សៀម ឱ្យ​តវ៉ា​ទៅ គណៈកម្មាធិការ​បេតិកភណ្ឌ​…

អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា “​អាប់ភី​ស៊ី​ត ត្រូវ​បាន​គេ​ជំរុញ​ឱ្យ​ប្រឆាំង​នឹង​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ​” ដែល​បានចុះ​ផ្សាយ​ក្នុង​កាសែត The Nation នៅ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ​២០១០ ដោយ​មានឈ្មោះ វ៉ា​ន់​វី​ផា ចា​រូ​នរូ​ច ជា​សាស្ដ្រាចារ្យ​នៅ​វិទ្យា ស្ថាន​សិក្សា​ថៃ​នៃ​សាកលវិទ្យាល័យ​ធ​ម្មាសាស្ដ្រ បាន​ផ្ដល់​យោបល់​ទៅ​អាប់​ភី​ស៊ី​ត វ៉េចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី​សៀម ឱ្យ​តវ៉ា​ទៅ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅឯ​ទីស្នាក់ការ​កណ្ដាល​នៃ​អង្គការ UNESCO នាទី​ក្រុងប៉ារីស អំពី​ការ​ជំទាស់​របស់​សៀម​ជាមួយ​នឹង​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ​របស់​ខ្មែរ ដែល​កម្ពុជា​នឹង​ដាក់​ជូន​ទៅ​ម​ជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក នៅ​ដើមខែកុម្ភៈ ឆ្នាំ​២០១០ ខាង​មុខ​នេះធ្វើ​ឱ្យ​ម​ជ្ឈដ្ឋា​ន​ជាតិ និង​អន្ដរជាតិ​ខកចិត្ដ​យ៉ាង​ខ្លាំងចំពោះ​ភាព​ចេះ​ដឹង​របស់​សៀម​នា​យុគសម័យ​បច្ចុប្បន្ន ។

វ៉ា​ន់​វី​ផា បាន​ជំរុញ​អាប់​ភី​ស៊ី​ត ឱ្យ​ជូនដំណឹង​ទៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក អំពី​សាលក្រម​របស់​តុលាការ​រដ្ឋបាលសៀម ដែល​បាន​សំរេច​លុប​ចោល​នូវ​សេចក្ដី សំរេច​ចុះ​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០០៨ នៃគណៈរដ្ឋមន្ដ្រី​របស់​អតីត​នាយក​រដ្ឋមន្ដ្រី សា​ម៉ាក់ ស៊ុន​ដា​រ៉ា​វ៉េ​ត ដែល​បាន​អនុម័ត​សេចក្ដី​ប្រកាស​រួម​រវាង​កម្ពុជា​-​ថៃ ដើម្បី​គាំទ្រដល់​សំណើ​របស់​កម្ពុជា​ក្នុង​ការ​ចុះ​ប្រាសាទព្រះ​វិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ UNESCO។

ជា​ប្រវត្ដិសាស្ដ្រ អ្នកជាតិនិយម​ជ្រុល​សៀម​តែងតែមាន​មហិច្ឆតា​ចង់​ដំឡើង​ឥទ្ធិពល​មក​លើ​កម្ពុជា វាតទី​យកទឹកដី​កម្ពុជា និង​ប្រទេស​ជិតខាង​របស់​ខ្លួន ។ ដូច្នេះ​ហើយ​បានជា​ប្រទេស​សៀម​តែងតែមាន​ជម្លោះព្រំដែន​ជាមួយនឹង​ប្រទេស​ជិត ខាង​ខ្លួន រួម​ទាំង​កម្ពុជា​ផង​ដែរ ។

នយោបាយ ផា​ន់​ថៃ​នេះ ដែល​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ ១៩៣២​មក គឺជា​នយោបាយ​ពង្រីក​ទឹកដីរបស់​សៀម​ឱ្យ​បាន​កាន់តែ​ធំ ។ ប្រជាជនសៀម​ត្រូវ​បាន​គេ​ពន្យល់​ថា អ្វី​ៗ​ទាំងអស់​នៅជិត​ព្រំដែន​សៀម គឺជា​របស់​សៀម រួម​ទាំង ប្រាសាទព្រះវិហារ ។ ទាំងនេះ គឺជា​ដើមចម នៃ​បញ្ហា​ប្រាសាទព្រះវិហារ ដែល​ត្រូវ​បានដោះស្រាយ​រួច​ហើយ​នៅ​ឯ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​នៅ​ឆ្នាំ​១៩៦២ ដែល​ពេល​នោះកម្ពុជា​បាន​ឈ្នះក្ដី ។

ទោះជា​យ៉ាងណា​ក៏ដោយ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សៀម​នៅតែ​និយាយ​ច្រំ​ដែល​ថា ប្រាសាទព្រះវិហារជា​របស់​ខ្លួន​រហូត​ដល់​ពួក​នេះ​បាន​សាងសង់រូបសំណាក​ប្រាសាទព្រះវិហារ​នៅ​ក្នុងរមណីយដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្ដ​ស៊ី​សាកេ​ត​។

ដោយសារ​ភាព​លោភលន់ និង​ការ​មិនទទួលស្គាល់​នូវ​ប្រវត្ដិសាស្ដ្រការ​ពិត និង​សច្ចភាព នាំ​ឱ្យ​ប្រវត្ដិសាស្ដ្រ​រវាង​កម្ពុជា​-​សៀម ត្រូវ​បាន​មួលបង្កាច់ ដើម្បី​គាំទ្រ​ដល់​អ្នក​ជាតិនិយម​ជ្រុល​សៀម ។ ដូច្នេះទៅ​អនាគត គេអាច​ប៉ាន់ស្មាន​បាន​ថា សៀម​នឹង​លើក​ឡើង​នូវសំណើ​ចាស់​គំ​រិល​ដដែល​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​ទឹកដី និង​សម្បត្ដិ​វប្បធម៌​របស់​កម្ពុជា ។

លើស​ពី​នេះ​ទៀត គួរ​កត់សំគាល់​ផង​ដែរថា នៅ​មុន​សម័យប្រជុំ​លើក​ទី​៣៣​នៃ​គណៈក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុងសេ​វី​ល នៃ​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ខែ មិថុនា ឆ្នាំ​២០០៩ រដ្ឋាភិបាល​របស់​អាប់​ភីស៊ី​ត ជាមួយនឹង​អ្នក​ជាតិនិយម​ជ្រុល​សៀម មួយ​ក្ដាប់​តូច​បាន​លើក​ឡើង​ថា “​ការ​ចុះបញ្ជីប្រាសាទព្រះវិហារ​បាន​នាំ​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​យោធា​រវាង​កម្ពុជា និង​សៀម​” ។ បន្ទាប់​មកនៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​បំពេញ បង្គ្រប់​សមាជិក​នៃ​គណៈកម្មាធិការ​បេ​តិកភណ្ឌ​ពិភពលោក ក្នុង​មហាសន្និបាត​លើក​ទី ១៧ របស់​រដ្ឋ​ភាគី​នៃ​អនុសញា​អន្ដរជាតិ ឆ្នាំ ១៩៧២ ដែល​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០០៩ នៅ​ទី​ក្រុងប៉ារីស ក្រុម​ជាតិនិយម​ជ្រុល​សៀម ដដែល​នេះ​បាន​លើក​ឡើងយ៉ាង​ងងឹតងងល់​ទៀត​ថា “​ការ​បោះ​ឆ្នោត​ឱ្យកម្ពុជា​ចូល​ជា​សមាជិក​គណៈកម្មាធិការ បេតិកភណ្ឌ​ពិភពលោក គឺជា​ការ​បញ្ឆេះ និង ជំរុញ​ឱ្យ​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​” ។

ឥឡូវនេះនៅ​មុន​សម័យប្រជុំ​លើក​ទី​៣៤ នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក វ៉ា​ន់ វី​ផា ចា​រូ​នរូ​ច ដែល​ជា​អ្នក​ជ្រុលនិយម​សៀម មួយ​រូប​កំពុង​តែ​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង ដោយ​អំពាវនាវ​ដល់​អាប់​ភី​ស៊ី​ត ឱ្យ​ជំទាស់​នឹង​ផែនការ គ្រប់គ្រង​ប្រាសាទព្រះវិហារ ដែល​កម្ពុជា គ្រោង​នឹង​ដាក់​ជូន​ទៅ​មជ្ឈមណ្ឌល​បេ​តិកភណ្ឌ​ពិភពលោក​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១០ ខាង​មុខ​នេះ។ នេះ​វា​បាន​លាតត្រដាង​យ៉ាងច្បាស់​នូវ​មហិច្ឆតា និង​ភាព​ក្រ​អើត​ក្រ​ទមរបស់​ក្រុម​ជាតិនិយម​ជ្រុល​សៀម នៅ​ក្នុងស​វត្ស​ទី​២១ មក​លើ​ទឹកដី និង​សម្បត្ដិ​វប្បធម៌ របស់​កម្ពុជា ។

ជា​រួម វ៉ា​ន់​វី​ផា និង​អ្នក​ជាតិនិយម​ជ្រុល សៀម​ទាំងអស់​ត្រូវ​យល់​ថា កម្ពុជា​មានកាតព្វកិច្ច​ជា​អធិបតេយ្យ ក្នុង​កិច្ច​សហ​ប្រ​តិ ប​ត្ដិ​ការ​ជាមួយ​ដៃគូ​អន្ដរជាតិ​នានា ដើម្បី គ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ សំរាប់​ជា​ប្រយោជន៍​ដល់​ការ​ថែរក្សា​ការពារ តម្លៃ​ជា​សាកល និង​ពិសេស​គ្មាន​ពីរ​នៃ​ទ្រព្យ សម្បត្ដិ​របស់​ខ្លួន ឱ្យ​ស្រប​ទៅ​តាម​ការ​អភិរក្សតាម​បទដ្ឋាន​អន្ដរជាតិ ។

ជាង​នេះ​ទៅ​ទៀតពួក​គេ​ក៏​ត្រូវ​បង្កើន​ការ​យល់​ដឹង​របស់​គេ​អំពីការ​ពិតសច្ចភាព និង​ប្រវត្ដិសាស្ដ្រ​កម្ពុជា​-សៀម​ឱ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ​ឡើង ដោយ​កុំ​ចេះ​តែ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន ច្បាស់លាស់តាម​បែប​លំអៀង និង​បុ​រេនិ​ច្ឆ័​យ។ ដូចនេះពួក​គេ​ត្រូវ​តែ​ឈប់​ប្រើ ប្រាស់​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញប្រាសាទ​ជា​ឆាកនយោបាយ ឬ​ជា​រនាំង​បិទបាំង​ជំ​លោះ​រ៉ាំរ៉ៃ​ផ្ទៃក្នុង​នយោបាយ​របស់​ថៃ ហើយ​ទម្លាក់​កំហុស​មក​លើ​កម្ពុជា ពីព្រោះប្រាសាទព្រះវិហារ​ត្រូវ​បាន​ទទួលស្គាល់​ជាអន្ដរជាតិ​ថា ជា​កម្មសិទ្ធិ​របស់​ព្រះរាជា​ណា ចក្រ​ក្ពុ​ជា ដូច​មាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុងសាលដីកា​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ក្រុង​ឡា​អេ នា​ពាក់កណ្ដាល​ឆ្នាំ​១៩៦២ និងថ្មី​ៗ​នេះ​ទើបត្រូវ​បាន​បញ្ជាក់​ឡើង​វិញ ដោយការ​ទទួល​ចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​ក្នុង​ខែកក្កដា ឆ្នាំ ២០០៨ ។