ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលឹម​ស្រិច​ៗ​ពន្លះគ្នាពេញទំហឹង​នៅ​ក្បែរ​ផ្សារ​សុ​វ​ណ្ណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ខ្មែរ​ម្នាក់​បាន​រង​របួស​បាក់ជើង​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ខណៈ​រូបគេ​បើកបរ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ចំ​ពីមុខ​ពេញទំហឹង និង​ខ្ទាត​អូស​ទៅ​បុក​ផ្ទុប​នឹង​ជញ្ជាំង​ផ្ទះ​ក្បែរ​នោះ​ទៀត​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវ…

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ខ្មែរ​ម្នាក់​បាន​រង​របួស​បាក់ជើង​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ខណៈ​រូបគេ​បើកបរ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ចំ​ពីមុខ​ពេញទំហឹង និង​ខ្ទាត​អូស​ទៅ​បុក​ផ្ទុប​នឹង​ជញ្ជាំង​ផ្ទះ​ក្បែរ​នោះ​ទៀត​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវ PLATINUM កែង​និង​ផ្លូវ JADE (​កែង​ផ្សារ​សុ​វ​ណ្ណា​) ក្នុង​សង្កាត់​ទំ​​នប់​ទឹក ខណ្ឌចំការមន​។

 តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​រលឹមស្រិចៗនោះ គេ​បានឃើញ​បុរស​ជា​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ បាន​ជិះ​ម៉ូតូមួយ​គ្រឿង​ម៉ាក​ហុងដា CLICK ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៣៣៤៩  ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តែ​ម្នាក់ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន​​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដែល​ជា​ចំណុច​ផ្លូវបំ​បែក​ជា​៤​នោះ បុរស​ជា​ជនជាតិ​ខ្មែរ​ម្នាក់​នោះ​បាន​បើកម៉ូតូ​​បត់​ស្តាំក៏​ទៅ​បុក​ជាមួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀតម៉ាក HAYATE ពណ៌​​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ ១AD-០៤៧៧ ​ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ចំ​ពីមុខ​ពេញទំហឹង និង​ខ្ទាត​អូស​ម៉ូតូ​ទៅ​បុក​ផ្ទុប​នឹង​ជញ្ជាំង​ផ្ទះ​មួយ​ដែល​នៅ​ក្បែរ​នោះ​ថែម​ទៀត​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រឿ​ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ខាងលើ​បុក​គ្នា​នេះ​ដែរ គឺ​បណ្តាល​មក​ពី​បុរស​ជា​ជនជាតិ​ខ្មែរ​បើកបរ​ក្នុង​ល្បឿន​លឿន និង​លើ​ផ្លូវ​បញ្ច្រាស
ទិស​ដៅ​ទៀត ហើយដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​ទៅ​បុក​ជាមួយ​និង​ម៉ូតូ​រប​ស់បុរសជន​ជាតិចិន​ម្នាក់​មក​ពី​ខាង​មុខ បណ្តាល​អោយ​បុរស​ជនជាតិ​ខ្មែរ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​បាក់ជើង​ខាងស្តាំ​ត្រង់​ចំណុច​លើ​ភ្លៅ និង​ស្មងជើង​ខាងស្តាំ​រហូត​ទៅ​ដល់​២​កំណាត់​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ រីឯ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​នោះ​មិន​មាន​រង​របួស​អ្វី​ទេ ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង​ក៏​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ បុរស​ជនជាតិ​ខ្មែរ​ដែល​រង​​របួសធ្ងន់ធ្ងរ​​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​គ្លីនិក​ឯកជន​មួយ​មក​ដឹក​យក​ទៅ​សង្គ្រោះ ហើយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ