ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ចប្រជុំ​ G20​ ប្រមុខ ​IMF ​ព្រមាន​ពី​ការ​ប៉ះពាល់​

5 ឆ្នាំ មុន

កិច្ចប្រជុំ​ G20 ៖​ ពេល​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​អភិបាល​ធនាគារកណ្ដាល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក G20 កាលពី​ថ្ងៃ​ទី​២១ ​កក្កដា ​នៅ​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​អា​ហ្ស​ង់​ទី​ន…

កិច្ចប្រជុំ​ G20 ៖​ ពេល​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​អភិបាល​ធនាគារកណ្ដាល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក G20 កាលពី​ថ្ងៃ​ទី​២១ ​កក្កដា ​នៅ​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​អា​ហ្ស​ង់​ទី​ន ​ប្រមុខ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF លោកស្រី​ CHRISTINE LAGARDE លើក​ឡើង​ជា​ថ្មី​ពី​ការ​ព្រមាន​របស់​លោកស្រីថា ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។

លោកស្រី​ព្រមាន​ថា​ ក្នុង​ករណី​អាក្រក់​បំផុត បណ្ដា​វិធាន​ការពា​ណិ​ជ្ជ​កម្ម​បច្ចុប្បន្ន នឹង​អាច​​មាន​ផល​ប៉ះពាល់​ដល់​០,៥%​ នៃ​ការ​ធ្លាក់​ចុះ​ផលិតផល​សរុប​ពិភពលោក​ក្នុង​ឆ្នាំ​២០២០​។

សហរដ្ឋអាមេរិក​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​ពង្រឹង​នយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ដោយ​បង្កើន​ពន្ធគយ​ និង​ដោយ​គំរាមកំហែង​ដាក់​ទណ្ឌកម្ម បណ្ដា​ប្រទេស​ដែល​​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉​ង​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង លោក​ BRUNO LE MAIRE ថ្លែង​ទៅ​កាន់ ​AFP​ នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែ​ថា សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​មាន​តែ​អ្នក​ខាត ដោយ​វា​នឹង​បំផ្លាញ​ការងារ ហើយ​ប៉ះពាល់​ដល់​​កំណើនសេដ្ឋកិច្ច​ពិភពលោក​។​ យើង​អំពាវនាវ​ដល់​សហរដ្ឋអាមេរិក ឲ្យ​ប្រកាន់​ហេតុ​ផល គោរព​បណ្ដា​បែបបទ​ពហុភាគី ហើយ​គោរព​ដល់​បណ្ដា​សម្ព័ន្ធមិត្ត​។ ​អា​មេ​រិ​ក​និង​ពួក​អឺរ៉ុប​ជា​សម្ព័ន្ធមិត្ត យើង​ពុំ​យល់​សោះ​ថា ​ហេតុ​អី​យើង​ពួក​អឺរ៉ុប​រង​ការ​ប៉ះពាល់​ការ​បង្កើន​ពន្ធគយ​សម្រេច​ដោយ​សហរដ្ឋអាមេរិក​។

ចំណែក​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​លោក ​STEVEN MNUCHIN អំពាវនាវ​ដល់​ចិន ​និង​សហភាព​អឺរ៉ុប​ឲ្យ​ធ្វើ​សម្បទាន​នានា ដើម្បី​ឈាន​ទៅ​សម្រេច​ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​​មាន​តុល្យភាព​កាន់តែ​ខ្លាំង ក្រោយ​សេចក្ដីថ្លែងការណ៍​ដ៏​គ​ម្រ​ស់​គម្រើយ​របស់​លោក​​ដូ​ណា​ល់ ​ត្រាំ ដែល​ចាត់​ទុក​ចិន សហភាព​អឺរ៉ុប ​និង​រុ​ស្ស៊ី​ថា ​ជាស​ត្រូវ​ពាណិជ្ជ​កម្ម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ