ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​២​នៅតែ​ភ័យ​​ខ្លាច​ ​ទោះ​មាន​បទ​ឈប់​បា.ញ់

5 ឆ្នាំ មុន

ប្រទេស​អ៊ីស្រា​អែ​ល ​និង​ប៉ា​ឡេ​ស្ទី​ន ៖ ​ទោះបី​ភាព​ស្ងប់ស្ងាត់​កើត​មាន​ឡើង​វិញ នៅ​ជ្រោយ​​ហ្គា​ហ្សា​ បន្ទាប់​ពី​ការ​ផ្ទុះ អំពើ​ហិង្សា​ថ្មី​មួយ​ប្រាវ​ទៀត ក៏​បណ្ដាជន​ស៊ី​វិល​ប៉ា​ឡេ​ស្ទីន ​និង​អ៊ី​ស្រា​អែ​ល នៅ​តែ​ភ័យ​ខ្លាច​ការ​ផ្ទុះ​ជម្លោះ​ថ្មី​រវាង​អ៊ី​ស្រា​អែ​ល…

ប្រទេស​អ៊ីស្រា​អែ​ល ​និង​ប៉ា​ឡេ​ស្ទី​ន ៖ ​ទោះបី​ភាព​ស្ងប់ស្ងាត់​កើត​មាន​ឡើង​វិញ នៅ​ជ្រោយ​​ហ្គា​ហ្សា​ បន្ទាប់​ពី​ការ​ផ្ទុះ អំពើ​ហិង្សា​ថ្មី​មួយ​ប្រាវ​ទៀត ក៏​បណ្ដាជន​ស៊ី​វិល​ប៉ា​ឡេ​ស្ទីន ​និង​អ៊ី​ស្រា​អែ​ល នៅ​តែ​ភ័យ​ខ្លាច​ការ​ផ្ទុះ​ជម្លោះ​ថ្មី​រវាង​អ៊ី​ស្រា​អែ​ល ​និង​ក្រុម​ហា​ម៉ាស់ ដែល​កាន់​អំណាច​នៅ​ហ្គា​ហ្សា​។

បន្ទាប់​ពី​ទាហាន​ខ្លួន​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២០ ​កក្កដា ដោយសារ​ការ​វាយប្រហារ​របស់​ពួក​​ប៉ា​ឡេ​ស្ទី​ន ពេល​មាន​បាតុកម្ម ជិត​ព្រំដែន​រវាង​ហ្គា​ហ្សា ​និង​ដែនដី​អ៊ី​ស្រា​អែ​ល កង​ទ័ព​អ៊ី​ស្រា​អែ​ល​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា នៅ​ហ្គា​ហ្សា​បណ្ដាល​ឲ្យ​ស្លាប់​ជន​ជន​ប៉ា​ឡេ​ស្ទី​ន​៤​នាក់ ​ក្នុង​នោះ​៣​នាក់ ជា​សមាជិក​សាខា​ប្រដាប់​អាវុធ​ក្រុម​ហា​ម៉ាស់​។

ក្រោយ​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អង្គការសហប្រជាជាតិ និង​អេ​ហ្ស៊ី​ប បទ​ឈប់​បាញ់​គ្នា​មួយ​​ត្រូវ​បាន​គោរព​ជាស​កល​នា​ថ្ងៃ​ទី​២១​ កក្កដា ប៉ុន្តែ​ប្រជាជន​នៅ​មានការ​ព្រួយបារម្ភ​។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុម​ហា​ម៉ាស់​ថា បទ​ឈប់​បាញ់​គ្នា​ថ្មី​គ្រោង​បញ្ឈប់​​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល ​និង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​ប៉ា​ឡេ​ស្ទី​ន​ទៅ​កាន់អ៊ីស្រា​អែ​ល ប៉ុន្តែ​ពុំ​មែន​ការ​បង្ហោះ​ខ្លែង​មាន​ភ្ជាប់​គ្រឿង​ឆេះ​ឡើយ​។

ជន​ប៉ា​ឡេ​ស្ទី​ន​ជិត​១៥០​នាក់​ស្លាប់​ដោយ​ស្នាដៃ​កងទ័ព​អ៊ី​ស្រា​អែ​ល រយៈពេល​ស្ទើរតែ​៤​ខែ​​នៃ​ការ​តវ៉ា​របស់​ពួក​ប៉ា​ឡេ​ស្ទី​ន​នៅ​តាម​ព្រំដែន​។​ ចំណែក​អ៊ី​ស្រា​អែ​ល​មាន​ស្លាប់​ទាហាន​​តែ​ម្នាក់​គត់​។ ​នោះ​ជា​ទាហាន​អ៊ី​ស្រា​អែ​ល​ដំបូង​ស្លាប់​នៅ​ជិត​ហ្គា​ហ្សា ចាប់តាំងពី​សង្គ្រាម​ឆ្នាំ​២០១៤​រវាង​អ៊ី​ស្រា​អែ​ល​ និង​ក្រុម​ហា​ម៉ាស់​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ