ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​ទៅ​វិញ​ម្តងនេះ ?

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជនជាតិ​វៀតណាម​លក់​មាន់​ទា​-​ព្រាប និង​ទន្សាយ​នៅ​តាម​ទីប្រជុំជន តែ​អាជ្ញាធរ​ព្រំដែន​ខ្មែរ​ថា អត់​មាន​ចូល​បាន​ទេ គេ​តែងតែ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម​ជិះ​ម៉ូតូ​ដឹក​មាន់​សម្លី​មាន់​ជើង​ខ្មៅ កូន​ទា​ទន្សាយ និង​ព្រាប​ដើរ​លក់​តាម​ផ្សារ​គ្រប់​ច្រកល្ហក ក្នុងស្រុក​កំពង់ត្រាច…

ខេត្តកំពត ៖ ជនជាតិ​វៀតណាម​លក់​មាន់​ទា​-​ព្រាប និង​ទន្សាយ​នៅ​តាម​ទីប្រជុំជន តែ​អាជ្ញាធរ​ព្រំដែន​ខ្មែរ​ថា អត់​មាន​ចូល​បាន​ទេ គេ​តែងតែ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម​ជិះ​ម៉ូតូ​ដឹក​មាន់​សម្លី​មាន់​ជើង​ខ្មៅ កូន​ទា​ទន្សាយ និង​ព្រាប​ដើរ​លក់​តាម​ផ្សារ​គ្រប់​ច្រកល្ហក ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ។

ប្រជាពលរដ្ឋ​ខ្លះ​បាន​ទិញ​មាន់​សម្លី និង​មាន់​ជើង​ខ្មៅ​យក​ធ្វើ​ម្ហូប ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​មិន​ហាន​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ទេ ព្រោះ​គេ​ខ្លាច​ឆ្លង​ជំងឺផ្ដាសាយបក្សី ព្រោះ​គេ​បានដឹង​ថា ជំងឺផ្ដាសាយបក្សី​បាន​ផ្ទុះ​មុនគេ នៅ​ឃុំ​បឹង​សាលា​ខាងត្បូង ក្នុងស្រុក​កំពង់ត្រាច កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ។

បងស្រី​ម្នាក់​នៅ​ភូមិ​ព្រៃ​កឹ​ក ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ពិតជា​បាន​លក់​មាន់ និង​កូន​ទា​-​ព្រាប​ទន្សាយ​តាម​ផ្សារ និង​តាម​ភូមិ​មែន ។ បងស្រី​និយាយ​ថា វា​ពិតជា​គួរ​ឲ្យ​ខ្លាច​ណាស់ ជំងឺផ្ដាសាយបក្សី ។ បងស្រី​បាន​ឲ្យ​អាជ្ញាធរ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​លក់​មាន់​ទារ​បន្ត​ទៀត ។

លោក តុ​ប ចិ​ន្ថា នាយ​រង​នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​រឿង​ថា ជនជាតិ​វៀតណាម​ដឹក​មាន់​ទា​ឆ្លងកាត់​ច្រក​ទ្វារ​នេះ​ទៅ​លក់​នៅ​ស្រុក​កំពង់ត្រាច​ទេ ។ លោក តុ​ប ចិ​ន្ថា​និយាយ​ប្រាប់​បន្ត​ថា បើ​ចូល​ប្រហែល​ចូល​តាម​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​ក៏​មិនដឹង ។

មន្ត្រី​ពេទ្យសត្វ​ប្រចាំការ​នៅ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក់​បាន​និយាយ​ច្រនៀង និង​នគរបាល​ច្រក​ទ្វារ​ព្រែក​ចាក​ដែរ មិន​ដែល​ឃើញ​ជនជាតិ​វៀតណាម​ដឹក​មាន់​ទារ​ឆ្លង​ទៅ​លក់​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​ដែរ ប្រជាជន​ដឹក​តាម​ផ្លូវ​វាង​ក៏​មិនដឹង ។ មន្ត្រី​ព្រំដែន​សុទ្ធតែ​បាន​បដិសេធ​រៀង​ៗ​ខ្លួន តែ​អ្នកលក់​មាន់​ជា​ជនជាតិ​វៀតណាម​នៅ​តែ​មាន​ហូរហែ​តាម​ទីប្រជុំជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ