ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ៣​នាក់​ឪពុក និង​កូន​បញ្ចប់ជីវិតក្រោយ​ពិនិត្យ​ឈាម

5 ឆ្នាំ មុន

សារព័ត៌មាន​ពី​ប្រទេស​ឥណ្ឌា​ផ្សាយ​ថា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ភូមិ​មួយ ក្នុង​តំបន់​Kubersthan រដ្ឋ​Uttar Pradesh ឪពុក និង​កូនស្រី​បាន​បញ្ចប់​បញ្ហា​នៅ​ក្នុង​ជីវិត​ដោយ​ចងក​ធ្វើ​អត្តឃាត​ទាំង​ក្រុម​គ្រួសារ​ចំនួន​៣​នាក់ ។ របាយការណ៍​បញ្ជាក់​ថា កាលពី​ពេល…

សារព័ត៌មាន​ពី​ប្រទេស​ឥណ្ឌា​ផ្សាយ​ថា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ភូមិ​មួយ ក្នុង​តំបន់​Kubersthan រដ្ឋ​Uttar Pradesh ឪពុក និង​កូនស្រី​បាន​បញ្ចប់​បញ្ហា​នៅ​ក្នុង​ជីវិត​ដោយ​ចងក​ធ្វើ​អត្តឃាត​ទាំង​ក្រុម​គ្រួសារ​ចំនួន​៣​នាក់ ។

របាយការណ៍​បញ្ជាក់​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ឪពុក​អាយុ​៥០​ឆ្នាំ​បាន​នាំ​កូនស្រី​ទៅ​ពិនិត្យ​ឈាម​រក​មើល​វីរុស​HIV ប៉ុន្តែ​មិន​នឹក​ស្មានថា​លទ្ធផល​ដែល​បង្ហាញ​មាន​លក្ខណៈ​ជា​វិជ្ជមាន ធ្វើ​ឲ្យ​ពួក​គេ​បាន​បញ្ចប់ជីវិត​ទាំង​ក្រុម​គ្រួសារ ។ អ្នក​ឃើញ​ហេតុការណ៍​បង្ហើប​ឲ្យ​ដឹង​ថា កូនស្រី​ម្នាក់​អាយុ​២១​ឆ្នាំ ម្នាក់​ទៀត​អាយុ​១២​ឆ្នាំ មុន​ពេល​កើតហេតុ​កូនស្រី​ច្បង​បាន​រៀប​ការ​បែក​ផ្ទះ ប៉ុន្តែ​កាលពី​១​ខែ​មុន​នាង​បាន​ពិនិត្យ​ឃើញ​មាន​វីរុស​HIV ក្រោយមក​ទើប​ក្រុម​គ្រួសារ​របស់​ប្ដី​បណ្ដេញ​ចេញពីផ្ទះ ។

ចំណែក​ប៉ូលិស​ឲ្យ​ដឹង​ថា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ប្រពន្ធ​របស់​បុរស​រូប​នោះ​បាន​ស្លាប់​ដោយ​សារ​កើត​អេ​ដស៍ ខណៈ​ពេល​មាន​អ្នកស្រុក​ម្នាក់​បង្ហើប​ឲ្យ​ដឹង​ថា ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​មិនសូវ​ល្អ​ទេ ។ កាលពីមុន​នេះ​កូនស្រី​ពៅ​ហាក់ដូចជា​មាន​សុខភាព​មិនសូវ​ល្អ ឪពុក​ក៏​នាំ​ទៅ​ពិនិត្យ​ឈាម​រក​វីរុស​HIV លទ្ធផល​បាន​បង្ហាញ​ជា​លក្ខណៈ​វិជ្ជមាន ។

បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​រក​មើល​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ