ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នូរ​បង្កប់​ម៉ាំ​មី​ក្មេង​ស្រី​អាយុ​២.០០០​ឆ្នាំ​មុន​

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​បុរាណវិទ្យា​ពី​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​វប្បធម៌​នៅ​ក្រុង​«​សេន​ពី​ទ័​រ​ស្បើ​ក​» (Saint Petersburg) ប្រទេស​រុ​ស្សុ​ី បាន​រក​ឃើញ​ម៉ាំមី​កប់​នៅ​ក្នុង​ផ្នូរ​ថ្ម​បុរាណ​មួយ​នៅ​ក្បែរ​ទំនប់​Sayano–Shushenskaya ដោយ​បញ្ជាក់​ថា​ម៉ាំមី​ទាំងនេះ​ជា​គ្រោង​សព​របស់​ក្មេង​ស្រី ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​បុរាណវិទ្យា​ពី​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​វប្បធម៌​នៅ​ក្រុង​«​សេន​ពី​ទ័​រ​ស្បើ​ក​» (Saint Petersburg) ប្រទេស​រុ​ស្សុ​ី បាន​រក​ឃើញ​ម៉ាំមី​កប់​នៅ​ក្នុង​ផ្នូរ​ថ្ម​បុរាណ​មួយ​នៅ​ក្បែរ​ទំនប់​Sayano–Shushenskaya ដោយ​បញ្ជាក់​ថា​ម៉ាំមី​ទាំងនេះ​ជា​គ្រោង​សព​របស់​ក្មេង​ស្រី ។

អ្នក​បុរាណវិទ្យា​បញ្ជាក់​ថា​បរិវេណ​ដែល​ប្រទះ​ឃើញ​ម៉ាំ​មី​ស្ថិត​នៅ​ខាងក្រោម​ទំនប់ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ទំនប់​នោះ​មាន​ចំណុះ​ទឹក​ក្នុង​កម្រិត​ទាប បង្ហាញ​ឲ្យ​ឃើញ​ដី​នៅ​ផ្នែក​ខាង​ក្រោម ។ នៅ​ក្នុង​ផ្នូរ​ក្រៅពី​មាន​ម៉ាំ​មី ក៏​នៅ​មាន​វត្ថុ​ដ៏​មាន​តម្លៃ​កប់​នៅ​ទីនោះ​ផង​ដែរ ដូច​ជា​ខ្សែក្រវាត់ គ្រាប់អង្កាំ ក្បាល​ខ្សែក្រវាត់​ពណ៌​ខ្មៅ​រលោង រួម​ទាំង​មាន​ចាន​ធ្វើ​ពី​សេ​រ៉ា​មិច និង​ស្បែក​បុរាណ​មាន​ស្រទាប់​ជា​កម្ទេច​ក្រណាត់ ឬ​ជា​ក្រណាត់​សូត្រ ។

សម្លៀក​បំពាក់ និង​វត្ថុ​នៅ​ក្នុង​រណ្ដៅ​សព​បាន​បញ្ជាក់​ថា​ក្មេង​ស្រី​នោះ​អាច​ស្ថិត​នៅ​ក្នុង​រាជវង្ស​ជាន់ខ្ពស់​មាន​អាយុ​ប្រហែល​២.០០០​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ