ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វច្រើនណាស់!ត្រូវបានព្រះ​គ្រូ​ចៅអធិការ​វត្ត​បូព៌​ស្រុក​ភ្នំស្រុក​ប្រគល់​ដើម្បី​យក​ទៅ​លេង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ ព្រះ​គ្រូ​ចៅអធិការ​វត្ត​បូព៌​ស្រុក​ភ្នំស្រុក​បាន​ប្រគល់ន​សត្វ​២០​ប្រភេទ ​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដើម្បី​យក​ទៅ​លែង​កន្លែង​អភិរក្ស​ភ្នំ​ព្រះ​ស្រុក​ថ្មពួក​នៅ​ពេល​ខាង​មុខ​នេះ​។…

ខេត្តបន្ទាយ​មាន​ជ័យ ៖ ព្រះ​គ្រូ​ចៅអធិការ​វត្ត​បូព៌​ស្រុក​ភ្នំស្រុក​បាន​ប្រគល់ន​សត្វ​២០​ប្រភេទ ​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដើម្បី​យក​ទៅ​លែង​កន្លែង​អភិរក្ស​ភ្នំ​ព្រះ​ស្រុក​ថ្មពួក​នៅ​ពេល​ខាង​មុខ​នេះ​។


លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា ព្រះ​គ្រូ​ចៅអធិការ​វត្ត​បូព៌​បាន​ប្រគល់សត្វ​ចំនួន​២០​ប្រភេទ ជូន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដើម្បី​យក​សត្វ​នេះ​ទៅ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ព្រះ​ស្រុក​ថ្មពួក ។

លោក​បាន​បញ្ជាក់​ថា សត្វ​ដែល​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បូព៌​ប្រគល់​ជូន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​មាន សត្វ​ក្ងោក​១​គូ សត្វ​មាន់​ទេព​១​គូ សត្វ​ម៉ា​យូ​រ៉ា​១​គូ សត្វ​កេងកង​១​គូ សត្វ​ព្រាប​កន្ទុយ​ក្ងោ​ត​១​គូ សត្វ​ព្រាប​ពូជ​ន៍​នាំសារ​២​គូរ សត្វ​តូ​ម​១​គូ សត្វ​ប្រវឹក​៦​ក្បាល សត្វ​ព្រាប​ខ្មែរ​៣​ក្បាល សត្វ​លលក​ពណ៌​ស​១​ក្បាល សត្វ​លលក​បី​សាសន៍​១០​គូ សត្វ​មានព្រៃ​២​គូ សត្វ​តា​វ៉ៅ​៤​ក្បាល សត្វ​ទន្សាយ​ច្រើន​ក្បាល សត្វ​មាន់​តូ ឬ​មាន់បារាំង​ច្រើន​ក្បាល និង​សត្វ​ជា​ច្រើន​ទៀត ។

លោក យឹ​ម សំណាង បាន​បញ្ជាក់​ថា តាម​សង្ឃដីកា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បូព៌ គឺ​សត្វ​២០​ប្រភេទ​នេះ គឺ​ចៅអធិការ​វត្ត​ទទួល​បាន​ពី​ពុទ្ធ​បរិ​ស័​ទ្ធ​មក​ស្រោច​ទឹក ទិញ​សត្វ​មក​ប្រគេន​លែង​សត្វ​រំដោះគ្រោះ និង​សត្វ​ទិញ​ពី​ប្រទេស​ឥណ្ឌា និង​ទិញ​អ្នកស្រុក​ដើរ​លក់ ដើម្បី​យក​មក​ចិញ្ចឹម​ទុក​រហូត​បានជា​២០​ប្រភេទ​សត្វ ។

ហើយ​ប្រគល់​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដើម្បី​យក​សត្វ​នេះ​ទៅ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ព្រះ​ស្រុក​ថ្មពួក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ