ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់បត់ ម្នាក់បុក ពន្លះគ្នា​ពេញទំហឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ព្យាយាម​បត់​ឆ្វេង​ត្រូវ​រថយន្ត​មក​បុក​ពីក្រោយ​ពេញទំហឹង ។​ ករណី​នេះ​បង្ក​ឱ្យ​មានការ​​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ផ្លូវ​សហព័ន្ធ​រុ​ស្សី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ព្យាយាម​បត់​ឆ្វេង​ត្រូវ​រថយន្ត​មក​បុក​ពីក្រោយ​ពេញទំហឹង ។​ ករណី​នេះ​បង្ក​ឱ្យ​មានការ​​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ព្រៃ​ទា​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

 ជន​រង​គ្រោះ​ឈ្មោះ ចាន់ ណា អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ស្នាក់​នៅ​ភូមិ​កន្ទោក​ សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រង​រង​របួសធ្ងន់​។ ចំណែក​អ្នក​បើកបរ​រថយន្ត​ឈ្មោះ​ម៉ី ចាន់​រ៉ា​ឌី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៣​ផ្លូវ​៣៣៩​ សង្កាត់​បឹង​កក់​១ ​ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បត់​ឆ្វេង​វាង​ទ្រូងផ្លូវ ស្រាប់
តែ​មាន​រថយន្ត​មួយ​គ្រឿង​ពណ៌​ខៀវ បើក​មក​ពីក្រោយ​បុក​ចំពាក់​កណ្តាល​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​តែ​ម្តង បណ្តាល​អោយ​កន្ទុយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខ្ទាត​ទៅ​លើ​ចិញ្ចើម​ផ្លូវ ហើយ​ម៉ូតូ​អូស​រ៉ឺ​ម៉ក​កៀប​ជាប់​ជាមួយ​រថយន្ត​តែ​ម្តង​ធ្វើ​អោយ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បោក​ផ្ទុប​នឹង​រថយន្ត​រង​របួសធ្ងន់​ ។

តាម​សំដី​អ្នកបើកបរ​រថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខាងលើ​បើក​លើ​ផ្លូវ​បញ្ច្រាស​ទល់មុខ​រថយន្ត​គាត់ ហើយ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​ព្យាយាម​បើក​បត់​មក​ផ្លូវ​ម្ខាង​ទៀត តែ​ដោយសារ​គាត់​ជាន់​ហ្វាំ​ង​មិន​ទាន់​ក៍​ទៅ​បុក​ទាំង​កំរោល​តែ​ម្តង​ទៅ​។

ទោះជា​យ៉ាងណា ក្រោយ​កើតហេតុ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​គ្លីនិក​ឯកជន​
ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ហើយ​បងប្អូន​ក៍​បញ្ជូន​បន្ត​ទៅ​មន្ទី​ពេទ្យ​ធំ​១៧៩​។ ដោយឡែក​រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ចរាចរ​ជើង​គោក​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់វែង​យក​ទៅ​រក្សា​ទុក​ដោះស្រាយ​គ្នា​ពេល​ក្រោយ ក្នុង​នោះ​អ្នក​បើកបរ​រថយន្ត​ខាងលើ​ក៍ត្រូវ​បាន​ហៅ​ទៅ​សាកសួរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ