ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​៤​ខ្សែ​ត្រូវ​បាន​ជួសជុល​ខេត្តបន្ទាយមានជ័យ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវលំ​៤​ខ្សែ​ប្រវែង​១,៨៣០​ម៉ែត្រ ដែល​រង​ការ​ខូចខាត​ត្រូវ​បាន​ជួសជុល​កសាង​ដោយ​ថវិកា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវ​បាន​ធ្វើការ​ជួសជុល​កសាង​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវលំ​៤​ខ្សែ​ប្រវែង​១,៨៣០​ម៉ែត្រ ដែល​រង​ការ​ខូចខាត​ត្រូវ​បាន​ជួសជុល​កសាង​ដោយ​ថវិកា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវ​បាន​ធ្វើការ​ជួសជុល​កសាង​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្រុក​ភ្នំស្រុក ។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា ផ្លូវលំ​៤​ខ្សែរ​ប្រវែង​១,៨៣០​ម៉ែត្រ​នេះ​គឺ​ជួប​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ចេញចូល​ភក់ជ្រាំ​នៅ​រដូវវស្សា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បានការ​យកចិត្តទុកដាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ហើយ​អាជ្ញាធរ​ស្រុក​រួម​មន្ត្រី​ដឹកនាំ​គ្រឿងចក្រ​ធ្វើការ​ជួសជុល​កសាង​ផ្លូវ​ឡើង​វិញ ដើម្បី​ប្រជាពលរដ្ឋ​ទៅ​មក​បាន​ស្រួល ។

លោក​បាន​បញ្ជាក់​ថា ក្នុងស្រុក​ភ្នំស្រុក​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​ទទួល​បាន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ មាន​អគារ​សាលារៀន ផ្លូវ និង​សម​ទ្ធិ​ផល​ជា​ច្រើន​ទៀត ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា​ដែល​កំពុង​មានការ​អភិវឌ្ឍន៍​មានការ​រីក​ចម្រើន​គ្រប់​វិស័យ និង​កាត់​ប​ន្ថោ​យ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ។

លោក យឹ​ម សំណាង បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រោយ​ពេល​ទទួល​បាន​សម​ទ្ធិ​ផល​ផ្លូវ ហើយ​ត្រូវ​ចូលរួម​ថែរក្សា​ឲ្យ​បាន​គង់​វង់ និង​ការពារ​បរិស្ថាន​មិន​ចូល​ចោល​សំរាម​ចូល​ប្រឡាយ បណ្តាល​ឲ្យ​ស្ទៈ​ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ