អ្វី​ទៅ​ដែល​ហៅ​ថា​កាម?


កាម​គឺ​ចំណង់​, សេចក្តី​ប្រាថ្នា​, តម្រូវការ​គ្មាន​ទីបំផុត​។ កាម​នេះ​តែង​ដុត​រោល​ចិត្ត​សត្វលោក​ឱ្យ​អន្ទះអន្ទែង​ស្ទុះ​ទៅ​រក​កង​ទុក្ខ​គ្មាន​ទី​បញ្ចប់​ឡើយ​។ សម​ដូច​ពុទ្ធភាសិត​ត្រាស់​ថា​៖

អនិច្ចា អ​ទ្ធុ​វា កា​មា ពហុ​ទុ​ក្ខា មហា​វិ​សា អយោ​គុ​ឡោ​វ សន្ត​ត្តោ អ​ឃ​មូលា ទុក្ខ​ប្ផ​លា​។ ប្រែ​ថា​កាម​ទាំងឡាយ​មិន​ទៀង មានទុក្ខ​ច្រើន មាន​ពិស​ច្រើន ជា​ឫស​នៃ​សេចក្តី​លំបាក មានទុក្ខ​ជា​ផល ដូច​ជា​ដុំ​ដែក​ក្តៅ តែ​វា​ជា​តម្រេក​របស់​សត្វលោក​។

កាម​នេះ​មាន​ពីរ​យ៉ាង​គឺ កិលេស​ស​កាម​១ វត្ថុកាម​១​។ កិលេស​កាម​បាន​ដល់ គឺ​សេចក្តី​សៅហ្មង​ចិត្ត​ខាងក្នុង​ទាំង​ប៉ុន្មាន ឈ្មោះ​ថា​កិលេស​កាម​។ ចំណែក​វត្ថុកាម​បាន​ដល់​រូប សំឡេង ក្លិន រស សម្ផស្ស ទាំង​៥​នេះ​ឈ្មោះ​ថា​វត្ថុកាម​។ កាម​ទាំង​ពីរ​ប្រការ​នេះ រមែង​ជា​របស់​មិន​ទៀងទាត់​ទេ តែង​ប្រែប្រួល​ផ្លាស់​ប្តូរ​ទៅ​ជា​ធម្មតា គឺ​មិន​នៅ​នឹង​នួន​ជួន​បាន ជួន​បង់ចិត្ត ចង់បាន​មិន​ចេះ​ចប់ បាន​នេះ​ហើយ​ចង់បាន​នោះ​ទៀត​(​បាន​ម៉ូតូ​ហើយ ចង់បាន​ឡាន​ទៀត ឬ​បាន​ផ្ទះ​សមរម្យ​ហើយ ចិត្ត​លោភ​ចង់បាន​វីឡា​កប់​ពពក​ទៀត​…) ពោល​គឺ​បាន​ប៉ុណ្ណេះ​ហើយ ចង់បាន​ប៉ុណ្ណោះ​ទៀត​មិន​ស្កប់ចិត្ត​ឡើយ ។

ដោយសារ​តែ​ចំណង់​នេះ​ហើយ ធ្វើ​ឱ្យ​សត្វលោក​ទាំងពួង​ទាំងឡាយ​ខំ​ត្រដរ​តស៊ូ​គ្រប់​ផ្លូវ​ដើម្បី​ឱ្យ​បាន​វត្ថុ​នោះ​មក​ជា​របស់​ខ្លួន តែ​ជួន​មិន​បាន​មក​តាម​បំណង​ក៏​ក្តៅក្រហាយ​អន្ទះអន្ទែង​ចិត្ត ម្ល៉ោះហើយ​ក៏​នាំ​ឱ្យ​សោកសៅ​ក្តៅក្រហាយ ស្តាយ​កាម​ទាំងនោះ គឺ​នាំ​ឱ្យ​កើតទុក្ខ​ក្នុង​ការ​ស្វែងរក កើតទុក្ខ​ក្នុង​ការ​ថែរក្សា​រហូត​ទៅ​។

រួម​សេចក្តី​មក កាម​ទាំង​ពីរ​នេះឯង​ជា​ឫស ជាដើម​ចមនាំ​មក​នូវ​សេចក្តី​ទុក្ខ ផល​របស់​កាម​មាន​តែ​ទុក្ខ​ច្រើន​ជាង​សុខ កាម​នេះឯង​ជា​ពិស​ដែល​ចាប់​ពើត​ចិត្ត​សត្វលោក​ឱ្យ​ក្តៅក្រហាយ អ្នក​ណា​ឈ្លក់​ជក់​ជាប់​នឹង​កាម អ្នក​នោះ​ឯង​ឈ្មោះ​ថា​ជាប់ដៃ​នៅ​នឹង​ដុំ​ដែក​ដ៏​ក្តៅ​ពន់ពេក មិន​ងាយ​នឹង​ត្រជាក់​បាន​ឡើយ​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ