ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​យើង​បាន​ទៅ​បោះ​ឆ្នោត គឺ​ដើម្បី​ខ្លួនឯង​» នេះ​ជា​ប្រសាសន៍​លោក ឡោក ហ៊ួ​រ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​សង្កែ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤០០​នាក់ មក​ពី​៣​ភូមិ…

ខេត្តបាត់ដំបង ៖ «​យើង​បាន​ទៅ​បោះ​ឆ្នោត គឺ​ដើម្បី​ខ្លួនឯង​» នេះ​ជា​ប្រសាសន៍​លោក ឡោក ហ៊ួ​រ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​សង្កែ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤០០​នាក់ មក​ពី​៣​ភូមិ គឺ​ភូមិ​ស្វាយ​ធំ ភូមិ​ទួល​ល្វៀង និង​ភូមិ​ដំបូក​ខ្ពស់ ក្នុង​អូរ​ដំបង​២ ស្រុក​សង្កែ​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក ឡោក ហ៊ួ​រ សមាជិក​គណ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង និង​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ដោយ​មានការ​ចូលរួម​ពី​សមាជិក​ក្នុង​ខេត្ត​-​ស្រុក​បាន​ចូលរួម​ផង​ដែរ ។

ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​កំណប់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ។ ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឡោក ហ៊ួ​រ បាន​បញ្ជាក់​ថា អាណត្តិ​បន្តបន្ទាប់​លោក​ត្រូវ​បាន​បងប្អូន​ស្គាល់​នៅ​ទី​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​រៀបចំ​ផ្លូវថ្នល់ ប្រព័ន្ធ​ធារាសាស្ត្រ បន្ថែម​ប្រឡាយ​ទឹក​ចំនួន​៤​ខ្សែ​ទៀត តាម​តម្រូវការ​របស់​កសិករ ដែល​បាន​កំពុង​ក្លាយទៅជា​ពាណិជ្ជករ​លើ​ដំណាំ​ស្រូវ​ក្នុង​ខេត្ត​របស់​យើង ។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​យើង​អភ័ព្វ​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ដែល​បាន​បន្សល់​ភាព​រ៉ាំរ៉ៃ​នៃ​សង្គ្រាម​ដណ្តើម​អំណាច សូ​ម្បី​តែ​ព្រះ​មហា​វីរៈក្សត្រ​សម្តេចឪ​(​សម្តេចព្រះ​នរោត្តម​សីហ​នុ​)​កំពុង​កសាង​ប្រទេស​នៅ​សម័យ​ឆ្នាំ​១៩៦០ ក៏​នៅ​មាន​ពួក​ប្រឆាំង​តាម​លាប​ពណ៌ ញុះញង់ ដោយ​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង ដើម្បី​បង្កបង្កើត​ជា​សង្គ្រាម​ឡើង ហើយ​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ធ្វើ​រដ្ឋប្រហារ​ទំលាក់​សម្តេចឪ​នៅ​ឆ្នាំ​១៩៧០ ហើយ​ឡើង​កាន់​អំណាច​ដោយ​លោក​លន់ ន​ល់ ដែល​មាន​អា​មេ​រិ​ក​នៅ​ពីក្រោយ​ខ្នង បាន​ដឹកនាំ​បង្ក​សង្គ្រាម​រហូត​នាំ​គ្រឿងផ្ទុះ សព្វាវុធ គ្រាប់បែក​ប្រមាណ​ជាង​៧​លាន​តោន​មក​បង្ក​សង្គ្រាម ទម្លាក់​គ្រាប់បែក​នៅ​ស្រុក​ខ្មែរ​ឲ្យ​ស្លាប់​ប្រជាជន​ប្រមាណ​៧៥​ម៉ឺន​នាក់ ហើយ​បន្ត​មក​ទៀត​នៅ​ឆ្នាំ​១៩៧៥ របប​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ​ប៉ុ​ល ពត បាន​លាប​ពណ៌​ចោទ​ពី​របប​សក្តិភូមិ លក់​ទឹកដី​ឲ្យ​ប្រទេស​ជិតខាង រំដោះ​តស៊ូ​វណ្ណៈ គ្មាន​អ្នកមាន គ្មាន​អ្នកក្រ រត់​តស៊ូ​ក្នុង​ព្រៃ​រហូត​រំដោះ​បាន​នៅ​ឆ្នាំ​១៩៧៥ ហើយ​ដឹកនាំ​តាម​យុទ្ធសាស្ត្រ​ដោយ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង ឲ្យ​ទៅ​រស់នៅ​ធ្វើស្រែ​ដោយ​មាន​វណ្ណៈ​តែ​មួយ ។

ដោយ​បំបាក់ស្មារតី​ដោយ​មិន​ឲ្យ​ប្រជាជន​មាន​សិទ្ធ​តវ៉ា ដើរហើរ​ទៅ​ណា​បាន​ដោយ​សេរី ក្នុង​ការ​រស់នៅ គ្មាន​សេដ្ឋកិច្ច​ទីផ្សារ​ឡើយ បើ​នៅ​តែ​ហ៊ាន​ត្រូវ​តែ​សម្លាប់​ចោល​អស់​ជាង​៣​លាន​នាក់ និង​បង្អត់អាហារ​មិន​ឲ្យ​មានការ​ហូប​ចុក​គ្រប់គ្រាន់​ឡើយ ទោះបី​មាន​ស្រូវ​អង្ករ​ហូរហៀរ​យ៉ាងណា​ក៏​ដោយ នេះ​ហើយ​ជា​លទ្ធផល​ដែល​ក្រម​ប្រឆាំង​ម្ខាង​ៗ​តែងតែ​លាប​ពណ៌ ចោទ​ថា ក្បត់ជាតិ​ដោយសារ​អ្នកមាន​ចំណេះដឹង​ត្រូវ​កម្ទេច​ចោល​ទាំងអស់ ។

ក្នុង​ឱកាស​នោះ​លោក​តំណាងរាស្ត្រ​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ថា នៅ​សល់​តែ​រយៈពេល​០៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះ​ឆ្នោត ហើយ​សូម​ប្រជាពលរដ្ឋ​ត្រៀម​ឯកសារ​ឲ្យ​គ្រប់គ្រាន់ ដើម្បី​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ខាង​មុខ​នេះ គឺ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ រដ្ឋសភា​អាណត្តិ​ទី​០៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ