ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ថ្ងៃ​កើតឡើង​៣​ករណី​ផ្សេង​គ្នា សុទ្ធតែ​ជា​ករណី​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា តែ​មួយ​ថ្ងៃ​កើតឡើង​៣​ករណី​ផ្សេង​ៗ​គ្នា ក្នុង​នោះ​រួម​មាន ៖ ករណី​ទី​១-​ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​អូរ​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្មាំ​២០១៨…

ខេត្ត​រតនគីរី ៖ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា តែ​មួយ​ថ្ងៃ​កើតឡើង​៣​ករណី​ផ្សេង​ៗ​គ្នា ក្នុង​នោះ​រួម​មាន ៖ ករណី​ទី​១-​ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​អូរ​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្មាំ​២០១៨ ចំណុច​កើតហេតុ​អូរ​ចា​ហាម ស្ថិត​ក្នុងភូមិ​អូរ​កាន ឃុំ​ជ​យ័​ឧត្ដម ស្រុក​លំ​ផាត់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​លំ​ផាត់​បានអោយ​ដឹង​ថា ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ​សេង ស្រី​ណេ អាយុ​៩​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​២ ។

បើ​តាម​ការ​រៀបរាប់​ពី​ឱ​ពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​៣​នាក់​សុទ្ធតែ​ក្មេង​ស្រី​ៗ​ដែល​មាន​អាយុ​៩​ឆ្នាំ អាយុ​១០​ឆ្នាំ និង​អាយុ​១១​ឆ្នាំ ជា​កូន​អ្នក​ភូមិ​ជាមួយ​គ្នា​ឃើញ​មាន​កាន់​ដងសន្ទូច​ម្នាក់​មួយ​បបួល​គ្នា​ទៅ​ស្ទូចត្រី​នៅ​អូ​រ​ខាងក្រោយ​ផ្ទះ​ចំងាយ​២០០​ម៉ែត្រ ទៅ​បាត់​ជិត​២​ម៉ោង​ទើប​មាន​ក្មេង​ស្រី​២​នាក់​ដែល​ទៅ​ជាមួយ​គ្នា​បាន​រត់​មក​ប្រាប់​ពួក​គាត់​ជា​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ថា កូនស្រី​របស់​គាត់​បាន​លង់ទឹក​អូរ​បាត់​ទៅ​ហើយ ដោយ​រអិល​ជើង​ធ្លាក់ទឹក​ដែល​មាន​ជំរៅ​៣​ទៅ​៤​ម៉ែត្រ ក្រោយ​ពី​ឪពុក​ម្តាយ​ទទួល​ដំណឹង​អកុសល​បែប​នេះ រួម​ទាំង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ទៅ​ដល់​កន្លែង​កើតហេតុ​ចុះ​រាវរក​សព​អស់​រយៈពេល​ជាង​២​ម៉ោង ទើប​រក​សព​ឃើញ​។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សព លទ្ធផល​រក​ឃើញ​ថា​ក្មេង​ស្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន មិន​មាន​ជា​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ។

ករណី​ទី​២-​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​ម៉ត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ថ្មី​ឃុំ​សេ​ដា ស្រុក​លំ​ផាត់ បើ​តាម​របាយការណ៍​របស់​ប៉ូលិស​ស្រុក​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ​អែ​ល ជីប ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ខ្មែ​អ៊ិ​ស្លា​ម ។

បើ​តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​យក​ប៊ីដុង​សាំង​ចំណុះ​១០​លី​ត្រ បូម​សាំង​ដាក់​ម៉ាស៊ីន​កាត់​ស្មៅ​ហើយ​នៅ​ក្បែរ​ភ្លើងចង្ក្រាន​ចំងាយ​កន្លះ​ម៉ែត្រ បណ្ដាល​អោយ​ឆាបឆេះ​ម៉ាស៊ីន​កាត់​ស្មៅ​និង​រាលដាល​ឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ការ​ឆេះ​នេះ​មាន​រយៈពេល​ជិត​មួយ​ម៉ោង​គឺ​ភ្លើង​បាន​ឆេះ​ម៉ត់​ផ្ទះ​ដែល​មាន​ទំហំ​ទទឹង​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ប្រក់ស​ង្ក័​សី ជញ្ជាំង​បាំង​ក្ដា ហើយ​បណ្តាល​ឱ្យ​ខូចខាត​រួម​មាន លុយ​ខ្មែ​អស់​ចំនួន​៤០០០០០​រៀល ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ពូជ​សណ្ដែក​១១​ការុង រួម​ទាំង​ខោអាវ​ចានឆ្នាំង​ត្រូវ​បាន​ភ្លើង​ឆេះ​ម៉ត់ ។

ករណី​ទី​៣-​ប្រពន្ធ​ក៏​ស្រវឹង ប្ដី​ក៏​ស្រវឹង កើតជា​ជំ​លោះ​ប្រពន្ធ​យក​ពូថៅ​កាប់​ប្ដី​១​ពូថៅ​ចំ​ក្បាល​រង​របួសធ្ងន់​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែ​កក្កដា ​ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ស្រែ​អង្គ្រង ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ។

២​នាក់​ប្តី​ប្រពន្ធ​នោះ​ប្ដី​ឈ្មោះ​សើ​ង សិន អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​រស់ ហ៊ុន អាយុ​៤៦​ឆ្នាំ មុខរប​កសិករ ។
បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ២​នាក់​ប្ដី​ប្រពន្ធ និង​អ្នក​ភូមិ​ម្នាក់​ទៀត​បាន​នាំ​គ្នា​ទិញ​ស្រា​បៀ​១​កេស​មក​ផឹក​នៅផ្ទះ​របស់​ខ្លួន ពេល​ផឹក​អស់ បុរស​ជា​ប្ដី​ផឹក​មិន​ទាន់​ឆ្អែត​ក៏​សុំ​លុយ​ប្រពន្ធ​ទិញ​ថែម​១​កេស​ទៀត តែ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​មិន​អនុញ្ញាត​អោយ​ទិញ​ថែម​ទៀត​ទេ ក៏​កើតជា​ជំ​លោះ​ជេរ​ម្រ៉ា​យ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្អើល​ពេញ​ភូមិ ក្រោយមក​ទៀត គេ​បានឃើញ​២​នាក់​ប្ដី​ប្រពន្ធ​ប្រតាយប្រតប់​គ្នា​ស្រាប់តែ​ប្រពន្ធ​ទាញ​បាន​ពូថៅ​កាប់​ក្បាល​ប្ដី បណ្ដាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បងប្អូន​សាច់ញាតិ​បញ្ជូន​ប្ដី​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​កំលាំង​នគ​បាល​ឃុំ​ស្រែ​អង្គ្រង​សហការ​ជាមួយ​កំលាំង​នគ​បាល​ស្រុក​កូន​មុំ​ឃាត់​ខ្លូ​ន​។ បច្ចុប្បន្ន​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​ជន​សង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​ស្រុក​កូន​មុំ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជូ​ន​អោយ​តុលា​ការ​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ