ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្គត់ផ្គង់​វីឡា និង​លំនៅ​ឋាន មិន​គ្រប់គ្រាន់​តាម​តម្រូវការ

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ ការ​ផ្គត់ផ្គង់​វីឡា និង​ផ្ទះ​ផ្ទាល់​ដី​នៅ​ទីក្រុង​ហូ​ជី​មិ​ញ បាន​អន់​ថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ហើយ​ជា​លទ្ធផល​តម្លៃ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ លោក​ស្រី Dang Phuong…

ទីក្រុង​ហូ​ជី​មិ​ញ ៖ ការ​ផ្គត់ផ្គង់​វីឡា និង​ផ្ទះ​ផ្ទាល់​ដី​នៅ​ទីក្រុង​ហូ​ជី​មិ​ញ បាន​អន់​ថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ហើយ​ជា​លទ្ធផល​តម្លៃ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ លោក​ស្រី Dang Phuong Hang នាយិកា​គ្រប់គ្រង CBRE Vietnam បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ការ​ផ្គត់ផ្គង់​មាន​កម្រិត ព្រោះតែ​កង្វះខាត​ដី​សម្រាប់​សាងសង់ ។

នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ ប្រទេស​វៀតណាម​មាន​គម្រោង​តែ​៤​ប៉ុណ្ណោះ​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ ក្នុង​នោះ​មានផ្ទះ និង​វីឡា ចំនួន​៦៣៥​យូ​នី​ត ។ លោកស្រី Dang Phuong Hang គិត​ថា ៖« ការ​ជ្រើសរើស​រស់នៅ​ក្នុងផ្ទះ​ទាំងនេះ ក៏​បាន​ជំរុញ​ដល់​តម្រូវការ​ផង​ដែរ » ។

យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន JLL Vietnam បាន​ឲ្យ​ដឹង​ថា នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០១៨​នេះ ការ​ផ្គត់ផ្គង់​វីឡា និង​ផ្ទះ​ផ្ទាល់​ដី សរុប​ស្មើ​១.៥៥០​យូ​នី​ត ក្នុង​នោះ​ផ្ទះ​ផ្ទាល់​ដី​ស្មើនឹង​៧៣%​នៃ​ចំនួន​សរុប ។ ២​ភាគ​៣​នៃ​ផ្ទះ​ផ្ទាល់​ដី​ទាំងនេះ គឺ​មាន​តម្លៃ​ចាប់ពី​៣៥​ម៉ឺន ទៅ​៥៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

JLL បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​ប្រមាណ​១.៤៨៣​យូ​នី​ត​ត្រូវ​បាន​លក់​ចេញ ហើយ​ផ្ទះ​ប្រមាណ​១.៩០០​យូ​នី​ត​ទៀត​នឹង​ដាក់​លក់​នៅ​ឆមាស​ទី​២ ឆ្នាំ​២០១៨​នេះ ។

ពួក​គេ​បន្ថែម​ថា កង្វះខាត​វីឡា និង​ផ្ទះ​ផ្ទាល់​ដី​នៅ​ក្នុង​ទីផ្សារ​ធំ និង​ទីផ្សារ​បន្ទាប់បន្សំ គឺ​ដោយសារ​តែ​កង្វះខាត​ដី​សម្រាប់​សាងសង់​ក្នុង​ទីតាំង​ល្អ ។

លោក Tran Duc Vinh នាយក​ទូទៅ​នៃ​ក្រុមហ៊ុន Tran Anh Group បាន​និយាយ​ថា កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​របស់​លោក​បាន​សាងសង់​វីឡា​ចំនួន​៤០០ និង​ផ្ទះ​ជា​ច្រើន​ខ្នង​ទៀត ដើម្បី​លក់​ចេញ​ឲ្យ​ទាន់​ពេលវេលា ។

លោក​បន្ត​ថា ៖« ទីផ្សារ​អចលនទ្រព្យ​បាន​ល្អ​ប្រសើរ​ឡើង​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ហើយ​ប្រាក់​ចំណូល​ពលរដ្ឋ​វៀតណាម​ក៏​បាន​កើនឡើង​ផង​ដែរ ដែល​ធ្វើ​ឲ្យ​តម្រូវការ​វីឡា និង​ផ្ទះ​ផ្ទាល់​ដី​កើនឡើង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ