ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​ករណី​នេះ​ពិតជា​មិនធម្មតា​ឡើយ​ម្នាក់សុទ្ធតែ​ជើង​ខ្លាំង​គ្មាន​ញញើត​អី​សោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ចំនួន​៣​គ្រឿង​ត្រូវ​បាន​ក្រុម​ចោរ​វាយ​ប្លន់​យក​ទៅ​បាត់ ដោយ​សុ​វត្តិភាព ក្នុង​សកម្មភាព​ចំនួន​៣​ករណី​ផ្ទួន​ៗ​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​មួយ​លើក ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យ​២​លើក ។ ករណី​ទី​១ ចោរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៨​ទៅ​៩​នាក់…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ចំនួន​៣​គ្រឿង​ត្រូវ​បាន​ក្រុម​ចោរ​វាយ​ប្លន់​យក​ទៅ​បាត់ ដោយ​សុ​វត្តិភាព ក្នុង​សកម្មភាព​ចំនួន​៣​ករណី​ផ្ទួន​ៗ​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​មួយ​លើក ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យ​២​លើក ។

ករណី​ទី​១ ចោរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៨​ទៅ​៩​នាក់ ជិះ​ម៉ូតូ​ចំនួន​៦​គ្រឿង ដេញ​ស្ទាក់​ព័ទ្ធ​វាយ​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច​ពី​យុវជន​ម្នាក់ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​ប្អូនស្រី​វិល​ត្រឡប់​ទៅ​ផ្ទះ​ជួល បាន​សម្រេច ហើយ​គេចខ្លួន​បាត់​អស់​ដោយ​សុ​វត្តិភាព ជន​រង​គ្រោះ​របួស​បែកក្បាល​ហូរ​ឈាម​កក្លាក់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​៣០​ម៉ែត្រ ក្បែរ​វត្ត​អង្គ​មេត្រី ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ឈ្មោះ យួន សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែក​ម៉ូតូ​ដែល​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​ម៉ា​កនិច ពណ៌​ប្រផេះ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GW-8743 ។

តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ខ្លួន​បាន​ឌុ​ប​ប្អូនស្រី​២​នាក់​ចេញពីផ្ទះ​បងថ្លៃ ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​ជួល​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣០​ម៉ែត្រ ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​ភ្លើង​ម៉ូតូ​ប្រសាច​ពេញ​ផ្លូវ តាម​ពីក្រោយ​មក​ដល់​ទន្ទឹម សរុប​ចំនួន​៦​គ្រឿង មនុស្ស​៨​ទៅ​៩​នាក់ ស្ទាក់​ព័ទ្ធ​ម៉ូតូ​ខ្លួន​ស្រែក​គម្រាម​ឲ្យ​ឈប់ ហើយ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ទាំងនោះ វាយ​ប្លន់​យក​ម៉ូតូ​ជិះ​គេច​ទៅ​បាត់ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ជន​រង​គ្រោះ​បាន​វិល​ត្រឡប់​ក្រោយ​ទៅ​ភូមិ​អង្គ​ត្រគៀត​វិញ ប្រាប់​សាច់ញាតិ​ទើប​ផ្អើល​ដល់​សមត្ថកិច្ច​ទៅ​សួរនាំ​ទើប​ដឹង​រឿង​កើតឡើង​នៅ​ខាង​ទឹកដី​សង្កាត់​ព្រៃ​ស សមត្ថកិច្ច​ប្រាប់​ឲ្យ​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​ព្រៃ​ស​វិញ ។

ករណី​ទី​២ – កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ចោរប្លន់​មួយ​ក្រុម​គ្នា​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ 0428 មិន​ចាំ​អក្សរ​ខាង​ដើម ចេញពី​ភូមិសាស្ត្រ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ ប្លន់​បាន​សម្រេច ហើយ​ក្រុម​ចោរប្លន់​ទាំងនោះ​ជិះ​ឡើង​មក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង ឆ្លងកាត់​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទោះជា​កម្លាំង​ប៉ុស្តិ៍​ពងទឹក ខណ្ឌដង្កោ ប្រទះ​ឃើញ​ហើយ​ប្រដេញ​តាម​ស្រែក​ប្រកាស​តាម​ប្រព័ន្ធ​វិទ្យុទាក់ទង ឲ្យ​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​ជួយ​ស្ទាក់ តែ​ពុំ​បាន​លទ្ធផល ត្រូវ​ចោរប្លន់​យក​ម៉ូតូ​ទៅ​បាត់ ។
ករណី​ទី​៣ – នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី ក្រុម​ចោរប្លន់​៣​នាក់ ថ្មើរជើង​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក MSX មួយ​គ្រឿង​ទៀត ខណៈ​ដែល​ជន​រង​គ្រោះ ឌុ​ប​នារី​ជា​សង្សារ​ត្រឡប់​ទៅ​ផ្ទះ​ជួល​ខាងក្រោយ​សួន​កុមារ​ពោធិ​ចិន​តុង ដោយ​សុវត្ថិភាព ជា​លើក​ទី​៣ ។

តាម​សម្តី​ជន​រង​គ្រោះ ក្នុង​ករណី​ប្លន់​លើក​ទី​២ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​នេះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ខ្លួន​បាន​ឌុ​ប​សង្សារ​វិល​មក​ពី​កម្សាន្ត​ប្រគុំ​តន្ត្រី នៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ឌុ​ប​នាង​មក​ផ្ទះ​ជួល​ខាងក្រោយ​ជាប់​សួន​កុមារ​ពោធិ​តុង ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ មក​ដល់​ហើយ​នាង​ជា​សង្សារ​បាន​ដើរ​ចូល​ផ្ទះ រីឯ​ខ្លួន​អង្គុយ​លើ​ម៉ូតូ ក្នុង​បំណង​សុំ​សង្សារ​ដេក​ស្នាក់​នៅ​មួយ​យប់​ដែរ តែ​ទីបំផុត​ត្រូវ​បាន​ក្រុម​ចោរប្លន់​គ្នា​៣​នាក់​ដើរ​ថ្មើរជើង​ចេញពី​ក្នុង​សួន​មក​កេះ​ស្មា​ទាមទារ​យក​ទូរស័ព្ទ និង​កាបូប​លុយ​ប្រាប់​ថា អត់​មាន​ជនសង្ស័យ​ប្រាប់​ថា អី​ញ្ចឹ​ង​សូម​ប្លន់​យក​ម៉ូតូ ថា ហើយ​ក្រុម​ជនសង្ស័យ​វាយ​ប្រ៉ា​វ ជន​រង​គ្រោះ​បោះ​សោ​ម៉ូតូ​ចោល ហើយ​ត្រូវ​បាន ក្រុម​ជនសង្ស័យ អូស​ម៉ូតូ បណ្តើរ​យក​ចេញ​ទៅ​បាត់ តាម​ផ្លូវ​២០១១ ឆ្ពោះទៅ​ទិស​ខាងជើង ឆ្លង​ចូល​ក្នុងភូមិ​សាស្ត្រ ខណ្ឌ​សែន​សុខ​បាត់​ស្រមោល ។
ករណី​ប្លន់​ទាំង​៣​ករណី​ក្នុង​ខណ្ឌដង្កោ មួយ​ករណី ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ពីរ​ករណី ជន​រង​គ្រោះ​បាន​ត្រឹមតែ​ដើរ​ស្វែងរក​ប្តឹង​ប៉ូលិស​តែ​ប៉ុណ្ណោះ ។

តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ប៉ូលិស​ឥឡូវ​ហត់នឿយ​ច្រើន​ពេល​ថ្ងៃ​ស្រែក​តាម​វិទ្យុទាក់ទង​ដូច​សម្បើម​ណាស់ ពួនស្ទាក់ ស្ទាក់​ពួន​កេ​ក​កាក ដូច​ក្ងាន ស្រែក​អស់កម្លាំង យប់​ឡើង​គាត់​ត្រូវការ​សម្រាក​ដូច​ពលរដ្ឋ​ដែរ ល្វើយ​ខ្លាំង​ពេក ទៅ ដេក​លង់លក់​បាត់ ភ្លេច​រឿង​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ទើប​ក្រុម​ចោរ​បាន​ឱកាស​ដើរ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ​បាន​ដោយ​ងាយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ