ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មួយ​គ្រឿង​ពេញទំហឹង​​ហើយ ខ្ទាតទៅពន្លះ​មួយ​គ្រឿង​ទៀត​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ​រវាងម៉ូតូមួយគ្រឿង​បើកបរក្នុង​ស្ថានភាពស្រវឹង​បាន​រេ​ចង្កូតជ្រុលទៅបុកជាមួយម៉ូតូ​កង់បីលក់ប្រហិត រួចជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត​ក្បែរគ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។  ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨…

ខេត្តប៉ៃលិន ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ​រវាងម៉ូតូមួយគ្រឿង​បើកបរក្នុង​ស្ថានភាពស្រវឹង​បាន​រេ​ចង្កូតជ្រុលទៅបុកជាមួយម៉ូតូ​កង់បីលក់ប្រហិត រួចជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត​ក្បែរគ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។  ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២០ ខែកក្ក​ដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។    បើតាមនគរបានចរាចរផ្លូវគោកនៃស្នងការខេត្តប៉ៃលិនបានឱ្យដឹងថា ​ ជនបង្ក​ឈ្មោះ ព្រហ្ម ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ ​បាន​រងរបួសស្រាល ​និង​ឈ្មោះ ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសធ្ងន់ ។ ទាំងពីរនាក់​រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ទាំង​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌លឿងលាយខ្មៅ អត់ស្លាកលេខ ចំណែកភាគីម៉ូតូកង់បីលក់ប្រហិតចៀនមិនស្គាល់អត្តសញ្ញាណ ។

ប្រភពបន្តទៀតថា ​ មុនពេលកើតហេតុ គេបានឃើញ​បុរស​២នាក់ខាងលើបានជិះ​ម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌លឿងលាយខ្មៅ អត់ស្លាកលេខ ធ្វើ​ដំណើរ​ក្នុងទិសដៅពីលិចមកកើត លើបណ្ដោយផ្លូវជាតិលេខ៥៧ បើកបរក្នុងល្បឿនលឿន​ក្នុង​ស្ថាន​ភាព​សភាពស្រវឹង​ជោក លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន ក៏ស្រាប់តែជ្រុ លទៅបុកជាមួយម៉ូតូអ្នកលក់ប្រហិតពេញទំហឹង ខណ:កំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យខ្ទាតម៉ូតូ MSX ទៅបុកម៉ូតូមួយគ្រឿងផ្សេងទៀត បណ្តាល​​​​ឱ្យ​អ្នក​ជិះ​ម៉ូតូម៉ាក​ MSX ទាំង​២នាក់ រងរបួសស្រាលម្នាក់ និង​ធ្ងន់ម្នាក់ ។

ក្រោយពេលកើតហេតុ ភាគីម៉ូតូបង្កម៉ាក MSX ត្រូវបានគេ​ដឹកយក​ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចនគរបាលចរាចរវាស់វែងនៅកន្លែងកើតហេតុ រួចនាំយកម៉ូតូទាំងពីរគ្រឿង​ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកខេត្ត រងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ