ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ៖ ប្រើ​គ្រឿងចក្រ​កាយ​បិទ​ជា​បន្ទាន់ ខណៈ​ទំនប់​ដ៏​សំខាន់អាចនឹងបាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌដង្កោ​បាន​អះអាង​ថា ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដែល​ជា​ទំនប់​ការពារ​ទឹកជំនន់​ដ៏​សំខាន់​ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង​រាជធានី​ភ្នំពេញ មាន​រូង​នាគ និង​មានទឹក​ហូរ​ខាងក្រោម​ជា​ច្រើន​កន្លែង ហើយ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​មន្ទីរ​ធនធានទឹក​ប្រើ​គ្រឿងចក្រ​កាយ​បិទ​ភ្លាម​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ទឹក​ហូរ​ច្រោះ ដែល​អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​បាក់​ទំនប់​នោះ​តែ​ម្តង ។…

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌដង្កោ​បាន​អះអាង​ថា ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដែល​ជា​ទំនប់​ការពារ​ទឹកជំនន់​ដ៏​សំខាន់​ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង​រាជធានី​ភ្នំពេញ មាន​រូង​នាគ និង​មានទឹក​ហូរ​ខាងក្រោម​ជា​ច្រើន​កន្លែង ហើយ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​មន្ទីរ​ធនធានទឹក​ប្រើ​គ្រឿងចក្រ​កាយ​បិទ​ភ្លាម​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ទឹក​ហូរ​ច្រោះ ដែល​អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​បាក់​ទំនប់​នោះ​តែ​ម្តង ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ក្រោម​ឱវាទ​នា​រសៀល​ថ្ងៃ​ទី​២១ កក្កដា​នេះ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង និង​សួរ​សុខ​ទ​ក្ខ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​ការ​លិចលង់​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌដង្កោ ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ចាំបាច់ និង​ដោះស្រាយ​ជូន​ពួក​គាត់​ភ្លាម​ៗ​។

ក្នុង​ពេល​នោះ លោក ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័ អាជ្ញាធរ​ដែនដី​ត្រូវ​រួម​គ្នា​គិតគូរ​ដោះស្រាយ និង​ដាក់​ចេញ​វិធានការ​ចាំបាច់​ឲ្យ​បាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ រៀបចំ​ទីទួល​សុវត្ថិភាព និង​រៀបចំ​ទីតាំង​ស្នាក់​ការ​កាកបាទក្រហម​ដែល​អាច​ដាំ​ស្លរ​រួម​គ្នា​បាន​ដើម្បី​សំរួលការ​លំបាក​ដល់​បងប្អូន​នៅ​ពេល​ទឹក​លិច​ផ្ទះសម្បែង រៀបចំ​ឲ្យ​មាន​ពេទ្យ​ប្រចាំការ​នៅ​ទីតាំង​រង​គ្រោះ​ដើម្បី​ផ្តល់​សេវា​សុខា
ភិបាល​ជូន​ពួក​គាត់​។

ក្នុង​ពេល​ចុះ​ពិនិត្យ​ទំនប់​៧​មក​រា ឬ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ពិតជា​មាន​រូង​នាគ ដែល​មានទឹក​ហូរ​ក្រោម​ទំនប់​ដោយ​កន្លែង​នោះ លោក ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​មន្ទីរ​ធនធានទឹក ប្រើ​គ្រឿងចក្រ​កាយ​បិទ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ទឹក​ហូរ​ច្រោះ​បន្ត​ទៅ​ទៀត ដែល​អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​បាក់​ទំនប់​នោះ​តែ​ម្តង​។

អាជ្ញាធរ​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ សង្កាត់​ដែល​ទទួល​រង​ការ​លិចលង់​ធ្ងន់ធ្ងរ​ជាងគេ គឺ​សង្កាត់​សាក់​សំពៅ មាន​ចំនួន​៦​ភូមិ ស្មើនឹង​៤៥៤​គ្រួសារ និង​មាន​មនុស្ស​ចំនួន​២០៤៩​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ