ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់! ស្លា.ប់២នាក់ក្នុងថ្លុកឈាមដែល​ម៉ូតូ​អូសច្រើន​ម៉ែត្រ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នគរបាល​វរ​៨២១ ការពារ​ព្រំដែនម្នាក់ និងស្រីស្នេហ៍ម្នាក់បាន​ស្លាប់​ភ្លាម​ៗ ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង ខណៈ​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុកម៉ូតូ​ដែល​កំពុង​ជិះនោះ​ពេញទំហឹង បណ្ដាល​ឱ្យ​ដួល​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១…

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នគរបាល​វរ​៨២១ ការពារ​ព្រំដែនម្នាក់ និងស្រីស្នេហ៍ម្នាក់បាន​ស្លាប់​ភ្លាម​ៗ ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង ខណៈ​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុកម៉ូតូ​ដែល​កំពុង​ជិះនោះ​ពេញទំហឹង បណ្ដាល​ឱ្យ​ដួល​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​ខេត្ត​បានឱ្យ​ដឹង​ថា ជន​បង្ក​មានឈ្មោះ សាន សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ បើកបរ​រថយន្ត​ដឹក​ទឹកកក​ឱ្យ​ថៅកែ​ម្នាក់ ដោយ​បើករថយន្ត ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3096 រស់នៅ​នៅ​ភូមិ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​មានឈ្មោះ ណា​ន់ វិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​ដឹក​ទឹកកក និង​មាន​ទីលំនៅ​ជាមួយ​គ្នា ។

ចំណែក​ជន​រង​គ្រោះ​ទី​១ មានឈ្មោះ ជួន ផា​ន់​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ស្លាប់​) ជា​មន្ត្រី​នគរបាល​វរ​ព្រំដែន​លេខ​៨២១ បើកបរ​ម៉ូតូ ពណ៌​​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FK-4199 រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ទី​២​មានឈ្មោះ សាន វាសនា ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​ស្លាប់​) រស់នៅ​នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ (ត្រូវជាស្រីស្នេហ៍) ។

ប្រភព​បន្ត​ទៀត​ថា មុន​ដំបូង​គេ​ឃើញ​រថយន្ត និង​ម៉ូតូខាងលើបើក តែមិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​រថយន្ត​ដឹក​ទឹកកក​ខាងលើ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង ។

ព័ន្ធ​នឹង​បញ្ហា​នេះ​ប​ច្ចប្ប​ន្ន​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ