ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលងតែ១ថ្ងៃ… ​ក្មេងស្រី២​​នាក់អស់ជីវិត​ដូចគ្នា

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោ​កប​ល្ល័​ង្គ​ឱ្យ​​ដឹង​ថា​ ​​កាលពីវេលា​ម៉ោង​០៩​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​នួន ម៉ា​ណា​វ ​អាយុ​២​ឆ្នាំ រស់​​នៅ​ភូមិ​គោ​កប​ល្ល័​ង្គ​…

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោ​កប​ល្ល័​ង្គ​ឱ្យ​​ដឹង​ថា​ ​​កាលពីវេលា​ម៉ោង​០៩​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​នួន ម៉ា​ណា​វ ​អាយុ​២​ឆ្នាំ រស់​​នៅ​ភូមិ​គោ​កប​ល្ល័​ង្គ​ ឃុំ​គោ​ក​ប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី បាន​លង់ទឹក​​ស្រះ​កៀន​ផ្ទះ​ស្លាប់  ខណៈ​​ម្ដាយ​រវល់​ទៅ​លក់​ទឹកអំពៅ ​ហើយ​បាន​ទុក​កូន​ផ្ញើ​​នៅ​​​អ៊ំ​។ ពេលនោះ ​អ៊ំ​រវល់​តែ​អង្គុយ​មើល​ទូរទស្សន៍ ​ភ្លេច​​គិតមាន​​ក្មួយ​នៅជាមួយ​ លុះពេល​នឹកឃើញ​បាត់ ​ដើរ​ទៅ​រក​ស្រាប់តែប្រទះ​​ឃើញ​សាក​សព​​បាន​អណ្ដែតស្រះ​​​ទៅ​ហើយ ។

ដោយឡែក មួយ​​ករណី​ទៀត​​នៅ​ស្រុក​ស្វាយចេក បើ​តាម​ការឱ្យ​​ដឹង​ពី​​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ នៅ​​ថ្ងៃ​ទី​២០ ​​ក​ក្ក​ដា ចន្លោះ​ពីម៉ោង​ពី០២ និង៣០​នាទី​ ដល់​ម៉ោង​០៤​រសៀល ​ក្មេងស្រី​ម្នាក់​បាន​​លង់ទឹក​ស្លាប់ដែរ ​មាន​ឈ្មោះ ធូ សុ​លី ​អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​តា​ផូ ស្រុក​ស្វាយចេក​ ។

​ប្រភព​បញ្ជាក់​ថា​ ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​ខាងលើ ជាប់​ទៅ​ធ្វើការ​នៅ​​​ស្រុក​ថៃ ដោយ​ទុក​កូនឱ្យ​​យាយ​​​តា
មើល ។ នៅ​ថ្ងៃ​កើតហេតុ​ យាយ​​​តា​រវល់​ទៅ​ស្រែ ទុក​ចៅ​នៅផ្ទះ​ម្នាក់ឯង ពេល​នោះ​​ក្មេងស្រី​​រង​គ្រោះ​នាំ​គ្នា ទៅ​ដើរ​លេង​ជាមួយ​ក្មេងម្នាក់​ទៀត ​ឈ្មោះ អោ​ក ចាន់​ព្រេង អាយុ​៧​ឆ្នាំ  ។ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ នៅ​ស្រះ​ខាងត្បូង​ភូមិចំងាយ​១០០​ម៉ែ​ត ​ក្មេងស្រី​រង​គ្រោះ​ក៏​ចុះ​ងូតទឹក​លេង បណ្តាល​ឱ្យ​​លង់​តែ​ម្ដង ។

បន្ទាប់​មក​កុមារី​ឈ្មោះ អោ​ក ចាន់​ព្រេង ឃើញដូច្នេះ ក៏រត់​​មកហៅ​គេ​​ជួយ តែ​ទម្រាំ​ទៅ​ដល់ ​ក្មេង​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ ។​

អត្ថបទសរសេរ ដោយ