បុរសចំណាស់អូស្ត្រាលីអត់លុយមើលជំងឺខ្លួន ស្លា.ប់ទាំងសង្វេគ
- កណ្តាល
ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជនជាតិអូស្ត្រាលីម្នាក់ បានគាំងបេះដូងស្លាប់ កាលពីវេលាម៉ោង០៧ និង១៧ នាទីព្រឹកថ្ងៃទី២១ កក្កដា នេះ…
ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជនជាតិអូស្ត្រាលីម្នាក់ បានគាំងបេះដូងស្លាប់ កាលពីវេលាម៉ោង០៧ និង១៧ នាទីព្រឹកថ្ងៃទី២១ កក្កដា នេះ…
ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជនជាតិអូស្ត្រាលីម្នាក់ បានគាំងបេះដូងស្លាប់ កាលពីវេលាម៉ោង០៧ និង១៧ នាទីព្រឹកថ្ងៃទី២១ កក្កដា នេះ ស្ថិតនៅផ្ទះជួលបន្ទប់លេខ១០៨ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជនរងគ្រោះឈ្មោះ STEWART RODNEY COLIN ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិអូស្ត្រាលី ( Australian ) ។
តាមការឱ្យពីប្រពន្ធខ្មែរ ឈ្មោះយ៉ុន រ៉េត ភេទស្រី អាយុ៣៩ឆ្នាំ ជាកម្មកររោងចក្រ បានឱ្យដឹងថា កាលពីឆ្នាំ២០១៥ ជនរងគ្រោះបានមករស់នៅជាប្តីប្រពន្ធនេះ។ ហើយមានរយៈពេល៦ខែមកហើយ ប្តី (ជនរងគ្រោះ) ចេះតែចុករោយដៃជើង ហើយមានដំបៅមើលមិនជាទេ តែបាននាំទៅមន្ទីរពេទ្យដែរ ។ ពេលនោះ គ្រូពេទ្យប្រាប់ថា គាត់មានជំងឺទឹកនោមផ្អែម និងបេះដូង ។
រយៈពេល៦ខែមកទៀត គាត់បានទៅលេងប្រទេសអូស្ត្រាលី១ខែ ក៏បានត្រឡប់មកស្រុកខ្មែរវិញ ។ លុះដល់ថ្ងៃទី២០ កក្កដា វេលាម៉ោង៦ និង៣០នាទីយប់ ប្តីក្តៅខ្លួន ឃើញដូចនោះគាត់ (ប្រពន្ធ)បានបបួលទៅពេទ្យ តែជនរងគ្រោះប្រាប់ថា គាត់អត់មានលុយទេ ។
រហូតដល់ថ្ងៃទី២១ កក្កដា វេលាម៉ោង៦ និង៣០នាទីព្រឹក ប្រពន្ធបានទៅស្ថានទូតអូស្ត្រាលី ដើម្បីទៅប្រាប់ស្ថានទូត ។ នៅពេលជិះម៉ូតូ បានដល់ពាក់កណ្តាលផ្លូវ គាត់មិនស្គាល់ផ្លូវក៏ជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ លុះវេលាម៉ោង៧ និង១៧នាទី ពេលគាត់មកដល់បន្ទប់ជួលវិញ ប្តីក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
ចែករំលែកព័តមាននេះ