ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេនាំ​គ្នា​ចាប់​… ខណៈកាន់ខ្វែវដេញកា.ប់ប្រពន្ធខ្លួន​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​បង្ក​អំពើ​ហិង្សា​ដោយ​យក​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​របស់​ខ្លួន​បណ្តាល​ឱ្យ​រង​របួស​ដៃស្តាំ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំបេង ស្រុក​បន្ទាយ​អំពិល ។…

ខេត្តឧត្តរមានជ័យ ៖ នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​បង្ក​អំពើ​ហិង្សា​ដោយ​យក​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​របស់​ខ្លួន​បណ្តាល​ឱ្យ​រង​របួស​ដៃស្តាំ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំបេង ស្រុក​បន្ទាយ​អំពិល ។

ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​របួស​ឈ្មោះ ជួ នួន​ អាយុ​៥០​ឆ្នាំ ចំណែក​ប្តី​ដែល​មានចិត្ត​ឃោរឃៅ​ឈ្មោះ រស់ ខន ហៅ​ពៅ អាយុ​៤៧​ឆ្នាំ ប្តី​ប្រពន្ធ​នេះ ​រស់នៅ​ក្នុងភូមិ-ឃុំ​ខាងលើ ។

អ្នក​ភូមិ​ជិតខាង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឮ​សំឡេង​អ្នក​ទាំង​២​នាក់​ជជែក​និង​ឈ្លោះប្រកែក​គ្នា បន្តិច​ក្រោយមក​ស្រាប់តែ​ប្តី​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​ប្រពន្ធ​តែ​ម្តង ។ ពេល​ឃើញ​បែប​នេះ​ក៏​នាំ​គ្នា​ចាប់​ឃាត់ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​នាំ​ខ្លួន​បុរស​ជា​ប្តី​យក​ទៅ​អធិការដ្ឋាន​ស្រុក​តែ​ម្តង ។ អ្នក​ភូមិ​បញ្ជាក់​ថា​បុរស​រូប​នេះ កន្លង​មក​តែងតែ​រករឿង​ប្រពន្ធ​កូន​ជា​ញឹកញាប់ ។

នគរបាល​ស្រុក​បន្ទាយ​អំពិល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​អ្នក​ភូមិ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​និង​នាំ​ខ្លួន​បុរស​ជា​ប្តី​មក​អធិការដ្ឋាន​ស្រុក​ដើម្បី​សាកសួរ ។

យោង​តាមការ​សាកសួរ និង​ចម្លើយ​របស់​ជនសង្ស័យ​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នង
ការដ្ឋាន​នគ​បាល​ខេត្ត​ទៀត​។

អត្ថបទសរសេរ ដោយ