ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់… ​​ឈើ​ប្រណីត​3​ទូ​កុងតឺន័រ​​ដឹក​តាម​សមុទ្រ​ ​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឈើ​ប្រណីត​ខុសច្បាប់​ចំនួន៣​ទូ​ កុងតឺន័រ​ដែល​មាន​៥៣​ដុំ​ធំ​ៗបម្រុង​ឆ្លង​ដែនទៅ​ប្រទេស​វៀត​ណាម បាន​ត្រូវ​កម្លាំង​កា​រិ​យាល័យ​នាវាចរណ៍​គយ សហការ​ជាមួយ​ស​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​​​បាន នៅ​ចម្ងាយប្រមាណ​៣​គីឡូម៉ែត្រ​ពី​ផែ​ព្រែក​ត្នោត ព្រំប្រទល់​រវាង​ខេត្តកំពត​និង​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលាម៉ោង​១០​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា…

ខេត្តកំពត ៖ ឈើ​ប្រណីត​ខុសច្បាប់​ចំនួន៣​ទូ​ កុងតឺន័រ​ដែល​មាន​៥៣​ដុំ​ធំ​ៗបម្រុង​ឆ្លង​ដែនទៅ​ប្រទេស​វៀត​ណាម បាន​ត្រូវ​កម្លាំង​កា​រិ​យាល័យ​នាវាចរណ៍​គយ សហការ​ជាមួយ​ស​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​​​បាន នៅ​ចម្ងាយប្រមាណ​៣​គីឡូម៉ែត្រ​ពី​ផែ​ព្រែក​ត្នោត ព្រំប្រទល់​រវាង​ខេត្តកំពត​និង​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលាម៉ោង​១០​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា កន្លង​មក ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​ដែល​បង្ក្រាប​ករណី​រត់ពន្ធ​ឈើ​នេះ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​លោក ឯម ណា​រិ​ទ្ធ ប្រធាន​ការិយាល័យ​នាវាចរណ៍​គយ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ទៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ ក៏​ប្រទះ​ឃើញ​ទូក​យន្ត​មួយ​គ្រឿង​លិច​នៅ​ក្នុង​ទឹក​ដែល​មាន​ជម្​រៅ​ប្រហែល​៣​ម៉ែត្រ ។ ពេល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ពុំ​ឃើញ​មាន​មនុស្ស​ណា​ម្នាក់​ឡើយ គឺ​ឃើញ​តែ​ទូ​កុង​តឺ​ទ័​រ​ចំនួន​៣​នៅ​ក្នុង​ទូក​នោះ ទើបក្រុម​ជំនាញ​លើក​ទូ​កុង​ទ័នរ​នោះ​មក​បើក​មើលឃើញ​មាន​សុទ្ធតែ​ឈើ​ប្រណីត ។

លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ដោយ​សមត្ថកិច្ច​គយ​ចល័ត​នៅ​សមុទ្រ​ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា លោក​ពុំ​បានដឹង​ទេ គឺ​ក្រោយ​ពី​មាន​ព័ត៌មាន​ទើប​លោក​ស្រាវជ្រាវ​ដឹង​ថា​មាន​ករណី​បង្ក្រាប​ឈើ​ខុសច្បាប់ ។ ឈើ​ខុសច្បាប់​ដឹក​តាម​ទូក​ចំនួន​៣​កុងតឺន័រ​នេះ មិនមែន​ចុះ​នៅ​តាម​ផែ​ម្តុំ​នេះ​ទេ គឺ​អាច​មក​ពី​កន្លែង​ផ្សេង​ហើយ​រត់​ឆ្លងកាត់​តាម​សមុទ្រ​ខាងក្រៅ ។ ប៉ុន្តែ​ចៃដន្យ ផ្ទៃមេឃ​មាន​ព្យុះ​និង​ភ្លៀង​ខ្លាំង​នៅ​កណ្តាល​សមុទ្រ អាច​ធ្វើ​ឲ្យ​អ្នកបើកបរ​រក​ផ្លូវ​ចេញ​ទៅ​ក្រៅ​មិន​រួច​ក៏​មក​រក​ក្បែរ​ខាង​ស ហើយ​ត្រូវ​លិច​ទូក ។

ប្រភព​មួយទៀត​ឲ្យ​ដឹង​ថា សមត្ថកិច្ច​គយ​ចល័ត​អាច​ក្តាប់​ព័ត៌មាន​បាន​ទើប​ចេញ​ល្បាត​តាម​ចំណុច​នោះ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ប្រទះ​ឃើញ​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​លិច​នៅ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ផែ​ព្រែក​ត្នោត ស្ថិត​ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ក្នុង​នោះ​ឃើញ​មាន​ទូ​កុងតឺន័រ​ចំនួន ។ ពេល​នោះ កម្លាំង​គយ​ចល័ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឆែក​ក្នុង​កុងតឺន័រ​ឃើញ​មាន​សុទ្ធតែ​ឈើ​ប្រណីត​សរុប​មាន​ចំនួន​៥៣​ដុំ​ធំ​ៗ ក៏​បាន​ស្រង់​ឡើង​ដឹក​យក​មក​ដាក់​នៅ​ទីស្នាក់ការ​គយ​ចល័ត​នាវា ។

បច្ចុប្បន្ន ទូ​កុងតឺន័រ​ផ្ទុក​ឈើ​ទាំងនោះ ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​មក​រក្សា​ទុក​នៅ​កន្លែង​ឈរជើង​បណ្តោះអាសន្ន​របស់​ការិយាល័យ​នាវាចរណ៍គយ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​រង់ចាំ​ការ​សម្រេចពី​លោក​អគ្គនាយក ។ ជុំវិញ​ករណី​នេះ មហាជន​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​ជំនាញ​អាច​រក​ឃើញ​ឈ្មួញ​ម្ចាស់​ឈើ​នោះ​ដែរ​ឬទេ ?

លោក ជួន សា​រ៉ា ឲ្យ​ដឹង​ទៀត​ថា ពាក់ព័ន្ធនឹង​ម្ចាស់​ឈើ​ទាំង​៣​កុងតឺន័រ​ដែល​បម្រុង​លោត​ឆត្រ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវសមត្ថកិច្ច​គយ​ចល័ត​បង្ក្រាប​បាន​នេះ មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណាមួយ​បង្ហាញ​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​នៅឡើយ​ទេ ។ នៅ​ពេល​នេះ លោក​កំពុង​ធ្វើ​ទំនាក់ទំនង​ទៅ​ស្ថាប័ន​
តុលាការ​និង​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ខាងលើ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​របស់​តុលា
ការ ។

ទោះបីជា​រក​ម្ចាស់​ឈើ​មិន​ទាន់​ឃើញ ក៏​អត្តសញ្ញាណ​ទូក​និង​កុងតឺន័រ​ជា​ពន្លឺ​ក្នុង​ការ​ស្រាវជ្រាវ​ដែរ ។ មតិ​មហាជន​និយាយ​ថា បើ​គ្រាន់តែ​ចាប់​បាន​ឈើ​លាក់​ក្នុង​កុងតឺន័រ​ហើយ​រកមុខ​ម្ចាស់​មិនឃើញ​នោះ គឺជា​រឿង​សោកស្ដាយ ព្រោះថា​មិនដឹង​គេ​លោត​ឆត្រ​បែប​នេះ​បាន​ប៉ុន្មាន​ដង​មក​ហើយ​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ