ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលអស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមួយភូមិ…ព្រោះបុរសម្នាក់សំលៀងកាំបិត២ថ្ងៃ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើប្រាស់គ្រឿងញៀនរហូតដល់កម្រិតបែកថ្នាំលែងដឹងអីក្លាយខ្លួនដូចមនុស្សឡប់សតិ និងបានអង្គុយសម្លៀងកាំបិត២ថ្ងៃជាប់គ្នាមកហើយ ។ បន្ទាប់មកបានរត់ចុះឡើងៗព្រមទាំងរត់ឡើងទៅលើដើមត្នោត១ដើមប៉ងលោតសម្លាប់ខ្លួនថែមទៀតផង ។ ប៉ុន្តែខណៈនោះត្រូវបានក្រុមគ្រួសាររួមជាមួយកម្លាំងនគរបាល និងប្រជាពលរដ្ឋនាំគ្នាលួងលោមទើបព្រមចុះមកវិញ ។…

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើប្រាស់គ្រឿងញៀនរហូតដល់កម្រិតបែកថ្នាំលែងដឹងអីក្លាយខ្លួនដូចមនុស្សឡប់សតិ និងបានអង្គុយសម្លៀងកាំបិត២ថ្ងៃជាប់គ្នាមកហើយ ។ បន្ទាប់មកបានរត់ចុះឡើងៗព្រមទាំងរត់ឡើងទៅលើដើមត្នោត១ដើមប៉ងលោតសម្លាប់ខ្លួនថែមទៀតផង ។

ប៉ុន្តែខណៈនោះត្រូវបានក្រុមគ្រួសាររួមជាមួយកម្លាំងនគរបាល និងប្រជាពលរដ្ឋនាំគ្នាលួងលោមទើបព្រមចុះមកវិញ ។ ប៉ុន្តែបានកាន់កាំបិតបុ័ងតោចំនួន២ដែលខ្លួនសម្លៀងទុកនោះនៅក្នុងដៃគំរាមក្រុមគ្រួសារ និងអ្នកជិតខាង ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបង្កការភ័យខ្លាច និងភ្ញាក់ផ្អើលយ៉ាងខ្លាំងទម្រាំតែនគរបាលចូលទៅឃាត់ខ្លួនបាន ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ បុរសខាងលើនេះឈ្មោះ ម៉ាច ចំរើន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

អ្នកជិតខាងបានឲ្យដឹងថា បុរសនេះបានប្រើប្រាស់គ្រឿងញៀនជាប្រចាំយូរមកហើយរហូតដល់ក​ម្រិតបែកថ្នាំលែងដឹងខុសត្រូវលែងស្គាល់បុណ្យបាបគុណទោសអ្វីទាំងអស់ស្ទើរតែក្លាយទៅជាមនុស្សវិកលចរឹកទៅហើយ ។

នៅមុនពេលកើតហេតុបុរសនេះបានអង្គុយសម្លៀងកាំបិត២ថ្ងៃមកហើយហាក់ដូចជាប្រុងកាប់នរណាម្នាក់អញ្ចឹង លុះដល់ថ្ងៃកើតហេតុស្រាប់តែរត់ឆ្លេឆ្លារចុះឡើងៗដូចមានគេដេញតាមវាយ ។ បន្ទាប់មកបានរត់ឡើងទៅលើដើមត្នោត១ដើមនៅក្បែរភូមិហើយដោយខ្លាចរូបគេលោតសម្លាប់ខ្លួនក្រុមគ្រួសារ និងអ្នកភូមិរួមជាមួយនគរបាលបានលួងលោមទើបព្រមចុះក្រោមវិញ ។

ប្រភពដដែលបានបន្តថា ក្រោយមកបានរត់ចូលទៅក្នុងផ្ទះទាញយកកាំបិតបុ័ងតោ២ដែលបានសម្លៀងទុកកាន់ក្នុងដៃគំរាមកាប់ក្រុមគ្រួសារ និងអ្នកជិតខាងព្រមទាំងកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។ បង្កការភ័យខ្លាច និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចោម​ចៅ​២បានចេញអន្តរាគមន៍ឃាត់ខ្លួនបាននាំទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ