ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរផ្ទុះលាន់កក្រើកក្នុងកណ្តាលហ្វូងកម្មករកំពុង​តែ​ធ្វើការ…

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សំឡេង​ផ្ទុះ​ដ៏​កក្រើក ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មការិនី​បម្រើ​ការងារ​នៅ​រោង ចក្រ​កាលី​ប​តុ​ន ស្ថិត​ក្នុងភូមិ​ខ្នុរ​ដំបង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ នាំ​គ្នា​រត់​ចេញពី​អគារ​ដែល​កំពុង​បម្រើ​ការ ងារ​…

ខេត្តកំពង់ចាម ៖ សំឡេង​ផ្ទុះ​ដ៏​កក្រើក ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មការិនី​បម្រើ​ការងារ​នៅ​រោង ចក្រ​កាលី​ប​តុ​ន ស្ថិត​ក្នុងភូមិ​ខ្នុរ​ដំបង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ នាំ​គ្នា​រត់​ចេញពី​អគារ​ដែល​កំពុង​បម្រើ​ការ ងារ​ ដោយ​តក់ស្លុត​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង១២​ និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែ​ក្កដា ដោយកម្មការិនី​បាន​ដួល​សន្លប់​ ជា​បន្តបន្ទាប់​រហូត​ដល់២១១​នាក់ និង​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ និង​ស្រុក​ជើងព្រៃ ក្នុង​នោះ​មានកម្ម​ការិនី​មាន​ផ្ទៃពោះ​ចំនួន​១១​នាក់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​រូប​លោក​ដឹកនាំ​កងកម្លាំង​ចុះ​ទៅ​កាន់​រោងចក្រ​នោះ​ជា​បន្ទាន់ ដោយ​មាន​រថយន្ត​សម្រាប់​សង្គ្រោះ​ដឹក​កម្មការិនី​មក​កាន់​មន្ទីរពេទ្យ​ផង ។ ក្នុង​ជំហាន​ដំបូង សំឡេង​ដែល​ផ្ទុះ​ខ្លាំង​នោះ មិន​ទាន់​ដឹង​ថា​បណ្តាល​មក​ពី​អ្វីពិត ប្រាកដ​​នៅឡើយ​ទេ ។

លោកស្នងការ​រង​បន្ត​ថា រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ដឹក​អ្នក​រង​គ្រោះ ដោយ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ​ចំនួន​១៣១​នាក់ ក្នុង​នោះ​អ្នកមាន​ផ្ទៃពោះ​៦​នាក់ និង​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ​ចំនួន​៨០​នាក់ ក្នុង​នោះ​អ្នកមាន​ផ្ទៃពោះ​៥​នាក់ ។ បន្ទាប់​មក សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ក្នុង​អគារ​A ដែល​ជា​កន្លែង​​ទុ​ស្សេ​ចរន្តអគ្គិសនី បង្ក​ឱ្យ​មាន​ឮ​សូរ​សំឡេង​ផ្ទុះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​កម្មការិនី​នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​ប្រសាច និង​បណ្តាល​ឱ្យ​ដួល​សន្លប់​ជា​បន្តបន្ទាប់​នេះ ។

កម្មការិនី​ដែល​សន្លប់​ជាង​២០០​នាក់ ត្រូវ​បាន​ផ្អាក​ការងារ​ទាំងអស់ រង់ចាំ​ឱ្យ​មាន​កម្លាំង​នឹង​វិល​ត្រឡប់​ទៅ​ធ្វើ​ការងារ​ធម្មតា​វិញ ។ ជាមួយ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ដុំ​ប្រអប់​អេ​ឡិច​ត្រូ​និក​មួយ​ដែល​ផ្ទុះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល តែ​ត្រូវ​បាន​ជាង​អគ្គិសនី​ជួសជុល​ឡើង​វិញ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ