ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារជនជាតិដើមភាគតិចដែលស្លា.ប់និងរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ទទួល…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្ត និងសមាជិក…

ខេត្តមណ្ឌលគិរី ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកា បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនផ្តល់ជូនគ្រួសារសពដែលរងគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ លោកស្រី ញើច ខ្វើន អាយុ៤១ឆ្នាំ ជាជនជាតិដើមភាគតិចព្នង និងប្តី រងរបួសធ្ងន់ធ្ងរ បញ្ចូនទៅមន្ទីររាជធានីភ្នំពេញ រស់នៅភូមិពូទ្រូក្រោម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

អំណោយដែលផ្តល់ជូនគ្រួសារសពរួមមាន សាខាកាកបាទក្រហមកម្ពុជាខេត្តថវិកា៥០ម៉ឺនរៀល រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមចំនួន២០០$បន្ថែមផងដែរ ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្ត និងម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចផ្លូវបំបែកដាក់ដាំ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បណ្តាលអោយស្រ្តីម្នាក់បានស្លាប់ នៅពេលបញ្ចូនទៅមន្ទីរពេទ្យ ចំណែកប្តី បានរងរបួសបាក់ជើងត្រូវបញ្ចូនទៅសង្រ្គោះនៅរាជធានីភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ