ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្នាលើសាឡាងភ័យព្រលឹងចុងសក់ នាំគ្នារុញរថយន្តប៉ូលិសទម្លាក់ទឹក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា កាលពីវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នេះមានករណីឆេះរថយន្តស៊ែរ៉ែនរបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល នៅចំណុចលើសាឡាងចំលងឈ្មោះ វិស្នុ ស្ថិតនៅភូមិអរិយក្សត្រ…

ខេត្តកណ្តាល ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា កាលពីវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នេះមានករណីឆេះរថយន្តស៊ែរ៉ែនរបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល នៅចំណុចលើសាឡាងចំលងឈ្មោះ វិស្នុ ស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិយ​ក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល   ។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើបានឆ្លងពីត្រើយម្ចាងភ្នំពេញទៅកាន់ត្រើយ​ម្ចាងអរិយក្សត្រ លុះជិតដល់ច្រាំងចំងាយប្រមាណ៤០០ទៅ៥០០ម៉ែត្រ លោកនាយផ្នែកនគរបាលយុត្តិធម៏ ស្រុកខ្សាច់កណ្តាល ជាអ្នកបើករថយន្តក៏បញ្ឆេះម៉ាស៊ីនឡានរួចក៏ឆ្លងខ្សែភ្លើង​ឆេះមានអណ្តាតភ្លើងពេលនោះបានក្រុមកម្មករយកបំពង់ពន្លត់អគ្គីភ័យមកពន្លត់តែមិនរលត់ ។

លុះសាឡាងបើកមកដល់ច្រាំងក៏បាននាំគ្នារុញចូលទឹកទើបរលត់ ហើយក៏បានសន្តោងរថយន្តពីក្នុងទឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ស្រុកខ្សាច់ កណ្តាល ។ ករណីនេះមិនមានបណ្តាលឱ្យគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ដោយខូច​ខាតតែ​រថយន្ត១គ្រឿងប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ