ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលខេត្តបន្ទាយមានជ័យត្រៀមកម្លាំងទ្រង់ទ្រាយធំការពារថ្ងៃបោះឆ្នោត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីត្រៀមការពាររក្សាសន្តិសុខជាតិថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំកម្លាំងជាទ្រង់ទ្រាយធំមុនថ្ងៃបោះឆ្នោត…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីត្រៀមការពាររក្សាសន្តិសុខជាតិថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំកម្លាំងជាទ្រង់ទ្រាយធំមុនថ្ងៃបោះឆ្នោត និងកាន់ជិតឈានមកដល់មានកម្លាំងសរុប៧៨៩នាក់បំពាក់​ដោយឧបករណ៍សម្ភារប្រឆាំង​បាតុ​កម្ម ខែល ដំបង គ្រាប់បែកផ្សែង និងកាំភ្លើងបាញ់គ្រាប់ផ្សែងបង្ហៀរទឹកភ្នែកបំពាក់អាវុធធន់ស្រាល និងមធ្យោបាយបំរើការងារចេញប្រតិបត្តិការដើម្បីទទួលផែនការប្រតិបត្តិការពេលមានសភាពការណ៍ និង​ទប់ស្កាត់បង្រ្កាបរាល់សកម្មភាពណាមួយដែលប៉ុនប៉ងញុះញង់បំផ្លាញការបោះឆ្នោត និងការការពារសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុវត្ថិភាព  សម្រាប់ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ស្នងការបានក្រើនរំលឹក និងលើកឡើងអំពីល្បិចកលរបស់ក្រុមប្រឆាំងនៅក្រៅស្រុកក៏ដូចជាក្នុងស្រុកមួយចំនួនកំពុងបង្កើនកំដៅនយោបាយប៉ុនប៉ងបំផ្លាញការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦ នៅពេលខាងមុខនេះ ដោយពួកគេប្រើប្រាស់រូបភាពផ្សព្វផ្សាយព័ត៌មានបំភិតបំភ័យប្រជាពលរដ្ឋកុំចេញទៅបោះឆ្នោត ញុះញង់បំផុសបំផុលឱ្យប្រជាពលរដ្ឋតវ៉ាបង្កចលាចលសង្គម និងប្រើប្រាស់រូបភាពការបំផ្ទុះគ្រាប់ដើម្បីឱ្យប្រជាពលរដ្ឋភ័យខ្លាចជាដើម ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងនគរបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងរិតបន្តឹងសន្តិសុខឱ្យបានគ្រប់គោលដៅ ដើម្បីដោះស្រាយ និងធានាឱ្យបានសន្តិសុខសុវត្ថិភាព សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦ ដំណើរការទៅមានបរិយាកាសល្អ គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា បោះឆ្នោតដោយសេរីយុត្តិធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ