ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានីនឹងប្រគល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ន១៥៦៥ក្បាលដី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរស់នៅ ភូមិដំណាក់ធំ១ និងភូមិ​ប្ញស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យចំនួន១៥៦៥ក្បាលដី ដែលមិនទាន់​បានទទួល​ប័ណ្ណ​កម្មសិទ្ធិកន្លងមក ។ ក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លី…

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរស់នៅ ភូមិដំណាក់ធំ១ និងភូមិ​ប្ញស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យចំនួន១៥៦៥ក្បាលដី ដែលមិនទាន់​បានទទួល​ប័ណ្ណ​កម្មសិទ្ធិកន្លងមក ។

ក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លី មានលក្ខណៈ​ជា​ប្រព័ន្ធស្ថិតនៅភូមិដំណាក់ធំ១ និងភូមិឬស្សី៣ ក្នុងសង្កាត់ស្ទឹងមានជ័យ២ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៏ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីបានដល់ដៃប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាព្រោះប្រជាពលរដ្ឋ ត្រូវការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិនេះ ទៅ តាមអ្វីដែលពួកគាត់ចង់បាន ក្នុងជិវភាពរស់នោប្រចាំថ្ងៃ ។

លោកអភិបាលបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺជាវិធីសាស្រ្តមួយ ដែលអាចចុះបញ្ជីដីធ្លី បានច្បាស់លាស់ មានប្រសិទ្ធិភាព និងមានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងការកាន់ កាប់ដីធ្លី និងធានាសុវត្ថិភាពលើដីធ្លី ដែលទាំងនេះ គឺជាការរួមចំណែកពិតប្រាកដ ក្នុងការអនុវត្តនយោបាយកាត់បន្ថយភាពក្រីក្រ និងការ អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់ប្រទេសជាតិ ប្រកបដោយចិរភាព និងសុខ​ដុមរមនា ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានឲ្យដឹងថា ដីនេះពីដើមឡើយជាដីរដ្ឋដោយមើលឃើញពីកង្វល់របស់ប្រជាពលរដ្ឋបានរស់នៅមិនទាន់មានប័ណ្ណកម្មសិទ្ឋិនោះ រាជរដ្ឋាភិបាល ក៏បានធ្វើប្រទានកម្ម និងបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនតែម្តង ដែលមានបានចំនួន១៥៦៥ ក្បាលដី ។ លោកបន្តថា ការបិទផ្សាយទិន្នន័យក្បាលដីដែលទើបចុះបញ្ជីនាពេលនេះ ក្នុងគោលដៅឲ្យបងប្អូនម្ចាស់ដីទាំងអស់មកពិនិត្យមើលឈ្មោះម្ចាស់ដី អក្ខរាវិរុទ្ធ ប្រភេទទ្រព្យ និងទំហំដី ។

ប្រសិនបើបងប្អូន ប្រជាពលរដ្ឋណាមិនយល់ ឬសង្ស័យលើទិន្នន័យដែលពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួន បងប្អូនមានសិទ្ធិ សុំឲ្យមន្ត្រី ជំនាញពន្យល់បំភ្លឺ ខ្លឹមសារ ទិន្នន័យក្បាលដី ផ្តល់ដំណឹង ដល់គណៈកម្មាការរដ្ឋបាល នូវរាល់ការជំទាស់របស់ខ្លួន ដើម្បីពិនិត្យនិងធ្វើការកែតំរូវជាមុន ដើម្បីបញ្ជៀសទំនាស់កើតឡើងផ្សេងៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ