ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ស្រឡាញ់​យូរ​ឆ្នាំ​មក​ហើយ ទ្រាំ​លែងបាន​បែកគំនិត​ថ្មី​លប​ៗ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​លួច​ស្រឡាញ់​នាង​ក្រមុំ​នៅ​ជិតខាង​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​គ្មាន​លុយ​ចូល​ស្តីដណ្តឹង​នាង​មក​ធ្វើ​ជា​ប្រពន្ធ បែរជា​បែកគំនិត​ឡើង​ទៅ​លើ​ផ្ទះ​ប៉ុនប៉ង​ចាប់រំលោភ ក៏​ត្រូវ​នារី​រង​គ្រោះ​ដឹងខ្លួន​ទាន់​ស្រែក​ឆោឡោ​ផ្អើល​ដល់​ម្តាយ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​១៩ ខែ​កក្កដា…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​លួច​ស្រឡាញ់​នាង​ក្រមុំ​នៅ​ជិតខាង​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​គ្មាន​លុយ​ចូល​ស្តីដណ្តឹង​នាង​មក​ធ្វើ​ជា​ប្រពន្ធ បែរជា​បែកគំនិត​ឡើង​ទៅ​លើ​ផ្ទះ​ប៉ុនប៉ង​ចាប់រំលោភ ក៏​ត្រូវ​នារី​រង​គ្រោះ​ដឹងខ្លួន​ទាន់​ស្រែក​ឆោឡោ​ផ្អើល​ដល់​ម្តាយ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​អង្គ​តា​មោក ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ទិ​ត្យ ថែ អាយុ​៣៥​ឆ្នាំ គ្មាន​មុខរបរ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ចំណែក​នារី​រង​គ្រោះ​អាយុ​២០​ឆ្នាំ​។ សមត្ថកិច្ច​បន្ត​ទៀត​ថា មុន​កើតហេតុ ជនសង្ស័យ​បាន​លប​ឡើង​ទៅ​លើ​ផ្ទះ​របស់​នារី​រង​គ្រោះ  ​ក្នុង​បំណង​ចាប់រំលោភ​។

បើ​តាម​នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា នៅ​វ​ម៉ោងជាង​៨​យប់​ពេល​នាង​កំពុង​តែ​គេង​លក់ ព្រោះ​ទើប​​មក​ធ្វើការ​រោងចក្រ​អស់កម្លាំង​ផង ស្រាប់តែ​ឮ​សូរ​សម្លេង​មនុស្ស​ទាញ​បើក​មុង​របស់​នាង ព្រមទាំង​មាន​ធំក្លិន​បារី​ផង ទើប​ស្ទុះ​ក្រោក​ឡើង ហើយ​ស្រែក​ឆោឡោ​ហៅ​ម្តាយ​ដែល​សម្រាក​នៅ​ក្រោមផ្ទះ​ឲ្យ​ជួយ​។ ក្រោយ​មានការ​ស្រែក​ឆោឡោ ជនសង្ស័យ​ភ័យ​ក៏​រត់​ចុះពីលើផ្ទះ​ជន​រង​គ្រោះ​យ៉ាង​ប្រញាប់ និង​លោត​ផ្លោះ​របង​ទៅ​ពួន​ដេក​នៅផ្ទះ​របស់​ខ្លួន​​ធ្វើ​ប្រ​ងើយ ចំណែក​នារី​រង​គ្រោះ​ស្គាល់​ជនសង្ស័យ​ក៏​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បណ្តឹង​ពី​នារី​រង​គ្រោះ​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ រួច​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២០ កក្កដា​នេះ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​ស្ស័​យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប៉ុនប៉ង​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​នោះ​ពិតមែន ដោយសារ​ខ្លួន​លួច​ស្រឡាញ់​នាង​តាំងពី​យូរណាស់​មក​ហើយ តែ​គ្មាន​ប្រាក់​ដើម្បី​ចូល​ស្តីដណ្តឹង​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កំពុង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ