ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ច្រើន​ពេកដក​ហូត​អស់​… ប៉ូលិស​ប្រើ​ជំ​ពាម​កៅស៊ូ​ជំនួស

5 ឆ្នាំ មុន

ម៉ិចស៊ីកូ ៖​តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប៉ូលិស​ទាំងអស់​នៅ​ក្រុង Alvarado របស់​ម៉ិចស៊ីកូ ត្រូវ​បាន​មេ​ដកហូត​កាំភ្លើង​ជំនួស​វិញ​ដោយ​ជំ​ពាម​កៅស៊ូ ក្រោយ​​ប៉ូលិស​ភាគច្រើន​ប្រឡង​ធ្លាក់​តេស្ត​ប្រើ​កាំភ្លើង​។…

ម៉ិចស៊ីកូ ៖​តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប៉ូលិស​ទាំងអស់​នៅ​ក្រុង Alvarado របស់​ម៉ិចស៊ីកូ ត្រូវ​បាន​មេ​ដកហូត​កាំភ្លើង​ជំនួស​វិញ​ដោយ​ជំ​ពាម​កៅស៊ូ ក្រោយ​​ប៉ូលិស​ភាគច្រើន​ប្រឡង​ធ្លាក់​តេស្ត​ប្រើ​កាំភ្លើង​។

ក្រោយ​មាន​ប៉ូលិស​ត្រឹមតែ​៣០​នាក់​ជាប់​តេស្ត​ប្រើ​កាំភ្លើង (​ក្នុង​ចំណោម​១៣០​នាក់​) លោក Miguel Angel Yunes Linares ថ្នាក់ដឹកនាំ​នៃ​រដ្ឋ Verracruz សម្រេចចិត្ត​ដកហូត​កាំភ្លើង​សៀត​ចង្កេះ​។ ការ​ដកហូត​មិន​ឲ្យ​ប្រើ​កាំភ្លើង គឺ​មិនមែន​ទើបតែ​ធ្វើ​ឡើង​នៅ Alvarado នោះ​ទេ​។ គេ​ធ្លាប់​ឃើញ​មាននៅ​ក្រុង​ផ្សេង​ៗ​ទៀត​របស់​ម៉ិចស៊ីកូ រួម​មាន ៖ Lxtaczoquitlan, Ciudad Mendoza និង Pueblo Viejo​។

ចៅហ្វាយ​ក្រុង Alvarado លោក Bogar Ruiz Rosas បាន​ប្រឆាំង​នឹង​ការ​ដកហូត​នេះ ហើយ​ក៏​ឲ្យ​ប៉ូលិស​ក្នុង​តំបន់​ខ្លួន​ប្រើប្រាស់​ជំ​ពាម​កៅស៊ូ​ជា​បណ្តោះអាសន្ន​។ លោក​ថា មូលហេតុ​ដែល​ប៉ូលិស​ភាគច្រើន​មិន​ជាប់​ការ​ប្រឡង គឺ​ដោយសារ​តែ​ពួក​គេ​ជា​បុគ្គលិក​ថ្មី ហើយ​ការ​ដក​មិន​ឲ្យ​ប្រើ​កាំភ្លើង​នេះ គឺ​បំពាន​ដល់​ភាព​ស្វយ័ត​នៅ​តំបន់​របស់​លោក​ហើយ​។

ដោយសារ​តែ​រូបភាព​ប៉ូលិស​ប្រើ​ជំ​ពាម​កៅស៊ូ ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម ថ្នាក់ដឹកនាំ​រដ្ឋ Verracruz លោក Linares បាន​ព្រមាន​ថា ការ​ធ្វើ​ដូចនេះ​គឺ​ប្រឆាំង​នឹង​ថ្នាក់លើ និង អាច​ជាប់​ទោស​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ