ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​លង់​តែ​ម្តង​! កំពូល​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល OPPO Find X​ពិតជា​ឡូយ​ដល់​ម្លឹ​ង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ប្រហែលជា​ធ្លាប់​បានលឺ​ពី​ស្មា​ត​ហ្វូ​ន​ត្រកូល Find របស់​ក្រុម​ហ៊ុន OPPO ដែល​បាន​ចេញ​លក់​នៅ​ប៉ុន្មាន​ឆ្នាំ​មុន ។ ពួក​វា​ពិតជា​មាន​ភាព​ល្បីល្បាញ​ខ្លាំង ដែល​ក្នុង​នោះ​មាន​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ប្រហែលជា​ធ្លាប់​បានលឺ​ពី​ស្មា​ត​ហ្វូ​ន​ត្រកូល Find របស់​ក្រុម​ហ៊ុន OPPO ដែល​បាន​ចេញ​លក់​នៅ​ប៉ុន្មាន​ឆ្នាំ​មុន ។ ពួក​វា​ពិតជា​មាន​ភាព​ល្បីល្បាញ​ខ្លាំង ដែល​ក្នុង​នោះ​មាន​ដូច​ជា ​OPPO Finder ជាប់​ជា​ស្មា​ត​ហ្វូ​ន​មានកំ​រាស់​ស្តើង​ជាងគេ​ក្នុង​ឆ្នាំ​២០១២ ក្រោយមក​គឺ​ OPPO Find 5 ​ដែល​ជាប់​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ប្រើ​ប្រាស់​​នូវ​អេ​ក្រង់​ប្រភេទ ​1080P ហើយ​នៅ​ឆ្នាំ​២០១៤ ក៏​មាន OPPO Find7 ដែល​មាន​ប្រើ​នូវ​ Skyline notification ហើយ​ក៏​ជា​ម៉ូ​ដែល​ដំបូង​ដែល​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ VOOC ។

ក្រោយ​ពី​រង់​ចាំ​ម៉ូ​ដែល​ត្រកូល Find របស់​ OPPO អស់​រយៈពេល​៤​ឆ្មាំ​មកនេះ ទីបំផុត​វា​បាន​​មក​ដល់​ហើយ ។ នា​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​កំពូល ម៉ាក OPPO​ បាន​ធ្វើការ​ប្រកាស​នូវ​ស្មា​ត​ហ្វូ​ន​កំពូល​របស់​ខ្លួន ​OPPO Find X នៅ​ឯ​សណ្ឋា​គារ The Great Duke Cambodia (​អតីត​សណ្ឋាគារ Intercontinental) ។

ជា​ការ​កត់សម្គាល់​នៅ​ក្នុង​កម្មវិធី​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​របស់ OPPO យើង​សង្កេត​ឃើញ​​មានការ​ចូល​ជា​កិត្តិយស​ពី​សំណាក់​តារា​ល្បី​ៗ​ជា​ច្រើន ដែល​មាន​ដូច​ជា គឺ​អ្នក​នាង​ ​ពេជ្រ សោភា លោក Step កញ្ញា រ៉េ​ត សូ​ហ្សា​ណា​ ដែល​អ្នក​ទាំង​បី​ជាតា​រា​តំណាង​របស់​ OPPO លោក ជា​វណ្ណ​រិ​ទ្ធ កញ្ញា ហិន ចន្ទ​និ​រ័​ត្ន លោក​ឆឹ​ម សក្ក​ដា និង ស្ថាប័ន​សារ​ព័ត៌​មាន​ជា​ច្រើន​ទៀត​។

បើ​តាម​តំណាង​ទីផ្សារ​នៃ​ក្រុមហ៊ុន OPPO ប្រចាំ​កម្ពុជា បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ បើ​​យើង​និយាយ​អំពី​ច្នៃប្រឌិត គឺ​ក្នុង​ឧស្សាហ៍កម្ម​ស្មា​ត​ហ្វូ​ន​ទាំងមូល​កំពុង​តែ​ជួប​ប្រទះ​នូវ​​បញ្ហា​នេះ ពោល​គឺ​ការ​បង្កើត​ថ្មី​មានការ​ធ្លាក់​ចុះ ។ ទោះបីជា​យ៉ាងនេះ​ក្តី ក៏ ​OPPO ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន ដោយ​ក្រុមហ៊ុន​នេះ​បាន​សង្កត់ធ្ងន់​លើ​បទ​ពិសោធ​ន៍​របស់​អ្នក​ប្រើ​ប្រាស់ ​និង​បច្ចេកវិទ្យា​ថ្មី​ៗ និង​នៅ​តែ​បន្ត​នាំមុខ​គេ ក្នុង​ការ​ស្រាវជ្រាវ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន បច្ចេកវិទ្យា​ថតរូប ក៏​ដូច​ជា​បច្ចេកវិទ្យា ​5G, AI, បច្ចេកវិទ្យា​រូបភាព 3D និង​អ្វី​ៗ​ជា​ច្រើន​ទៀត ។

តំណាង​ទីផ្សារ​រូប​នេះ​បន្ថែម​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO Find X បាន​ណែនាំ​នូវ​អេ​ក្រង់​បែប Panoramic ជាមួយនឹង​សមាមាត្រ​៩៣.៨% ដែល​នេះ​ជា​កំរិត​ធំ​ជាងគេ​ដំបូង​បង្អស់​ក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ ។ OPPO Find X ក៏​មាន​លក្ខណៈ​ពិសេស​ដោយ​បំពាក់​នូវ​បច្ចេក​វិទ្យា​សាក​ថ្ម​លឿន VOOC, 3D Light Structure, បច្ចេកវិទ្យា AI Beauty ទាំងនេះ​ជា​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដែល​បង្កើត​ឡើង​ដោយ OPPO និង​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំពេញ​តម្រូវការ​ឲ្យ​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន ។

គួរ​បញ្ជាក់​ថា ក្នុង​ការ​សម្ភោ​ធ OPPO Find X នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​នូវ​ម៉ូ​ដែល​OPPO Find X Automobili Lamborghini Edition ដែល​វា​ត្រូវ​បាន​សហ​ការណ៍​ក្នុង​ការ​ផលិត​រវាង​ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន​រថយន្ត​ស្ព័​រ​ដ៏​ល្បី​គឺ Automobili Lamborghini។ សម្រាប់​OPPO Find X Automobili Lamborghini Edition​នេះ​លក្ខណៈ​​ពិសេស​របស់​វា ​គឺ​ស្រ​ដៀង​ទៅ​នឹង ​Find X ធម្មតា​ដែរ អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ការ​ឌី​ហ្សា​ញ ដែល​វា​មាន​បញ្ចូល​នូវ​រចនា​បទ​នៃ ​OPPO និង ​Lamborghini ហើយ​វា​ថែម​ទាំង​​បាន​ភា្ជ​ប់​ជាមួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC​ដែល​អាច​សាក​ថ្ម​ឲ្យ​ពេញ​ក្នុង​រយៈពេល​តែ​៣៥​នាទី​ប៉ុណ្ណោះ ។

បន្ថែម​លើ​នេះ​ទៀត គឺ​អង្គ​ផ្ទុក​របស់​ Find X Lamborghini Edition មាន​រហូត​ដល់ ៥២៦ GB ។ ចំពោះ​តម្លៃ​នៃ​ម៉ូ​ដែល​ថ្មី​នេះ ក្រុមហ៊ុន ​OPPO គ្រោង​នឹង​ដាក់​លក់​ OPPO Find X​នៅ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៥ ​ខែសីហា ឆ្នាំ​២០១៨​ ក្នុង​តម្លៃ 899$ ហើយ​វា​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ Bordeaux Red (​ពណ៌​ក្រហម​)​និង Glacier Blue (ពណ៌​ខៀវ​) ហើ​ង​ក្រុមហ៊ុន​នឹង​បន្ថែម​ការ​ដូ​ជា​ស៊ុម​រូបថត​ឌី​ជី​ថ​ល​ដ៏​ទាន់​សម័យមួយ​។ ចំណែកឯ​ OPPO Find X Automobili Lamborghini Edition​ នឹង​មិន​មាន​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​យើង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ